ព័ត៌មាន

តោះ មកមើលប្រណិតភាពនៃសណ្ឋាគារខ្នាតតូចដ៏ប្រណិត OPPO 5G Hotel ទាំងអស់គ្នា!

ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានបង្កើតសណ្ឋាគារខ្នាតតូចមួយដ៏ប្រណិតដែលរចនាដោយសំបកកុងតឺន័រគួរឲ្យទាក់ទាញបំផុតសម្រាប់ក្រុមអ្នកជំនួញ និងអ្នកដែលចូលចិត្តផ្នែកបច្ចេកវិទ្យាដោយពួកគេបានដាក់ឈ្មោះថាជា សណ្ឋាគារ OPPO 5G (OPPO 5G Hotel)ទំនើបចុងក្រោយប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ សណ្ឋាគារ OPPO 5G នេះបង្កើតឡើងក្នុងគោលបំណងស្វែងរកថវិកាសម្បុរសជនជាលើកដំបូងដើម្បីផ្គត់ផ្គង់ក្នុងព្រឹត្តិការណ៍ HOTA លើតំបន់ Gold Coast ក្នុងប្រទេសអូស្រ្តាលី។

សណ្ឋាគារ OPPO 5G មានទំហំ ៤០ហ្វីត! ផ្នែកខាងក្រៅលាបពណ៌ខ្មៅ និងភ្ជាប់ជាមួយឈ្មោះ OPPO 5G Hotel និង ផ្នែកខាងក្នុងបានរចនាឡើងដោយភាពប្រណិតដោយបានបំពាក់ជាមួយនឹងសេវាអ៊ីនធើណែត 5G ក្នុងទូរស័ព្ទដៃ OPPO 5G ចុងក្រោយ ក្នុងល្បឿនលឿនរបស់ក្រុមហ៊ុន OPPO ព្រមជាមួយនឹងការរចនាសម្ភារទំនើបៗដូចជា Immersive AR apps (ជាកម្មវិធីសម្រាប់កម្ម៉ង់អាហារ) Advanced smart home features (សម្ភារបែបទំនើបៗ ដោយលោកអ្នកជាភ្ញៀវក៏អាចប្រើសំលេងរបស់ពួកគេដើម្បីគ្រប់គ្រងពន្លឺអំពូលភ្លើងក្នុងបន្ទប់សណ្ឋាគារ ការបញ្ជារបទចម្រៀងដែលពួកគេចូលចិត្ត ការសួរសំណួរ និង ចម្លើយនានាពី Google ជាដើម) និង Smart mirror (ជាកញ្ចក់ឆ្លាតវៃ ប្រើប្រាស់ភ្ជាប់ជាមួយនឹងទូរស័ព្ទដៃ OPPO Reno 5G  ក្នុងការទាញយកព័ត៌មានថ្មីៗតាមកាសែត ឬ ទូរទស្សន៍ ស្តុកទុកមើល ឬ អាចប្រើប្រាស់ក្នុងការថតរូបស៊ែលហ្វីតាមកញ្ចក់នេះយ៉ាងងាយស្រួល) ថែមទៀតផង។ 

មិនតែប៉ុណ្ណោះលោកអ្នកក៏អាចចូលរួមលេងហ្គេមយ៉ាងសប្បាយរីករាយនៅលើកញ្ចក់នេះបានគ្រប់កម្មវិធីហ្គេមអនឡាញទាំងអស់តាមរយៈការភ្ជាប់ប្រព័ន្ធ 5G បានផងដែរ។ ប៉ុន្មានចំណុចនេះអាចបញ្ជាក់បានថា OPPO 5G កំពុងចាប់ផ្តើមបង្ហាញសមត្ថភាពហើយតាមរយៈការទាញយកអតិថិជនជាអ្នកជំនួញធំៗ ដែលចាប់អារម្មណ៍ខ្លាំងលើបច្ចេកវិទ្យាទំនើប មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានបញ្ជាក់ថាសណ្ឋាគារ OPPO 5G  នេះនឹងទទួលការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានទីតាំងនៅតំបន់ Gold Coast ប្រទេសអូស្រ្តាលី  ក្នុងតម្លៃត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះក្នុងមួយយប់សម្រាប់មនុស្សពីរនាក់ ជាគូស្នេហ៍ ជាស្វាមីភរិយា ឬជាមិត្តភក្រ័ជិតស្និតបំផុតរបស់អ្នកក៏បានជាកម្មវិធីសម្បុរសធម៌របស់ពួកគេ ៕ 

image

image

image

image

image