ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Huawei P30 Pro ប្រទះឃើញមានពណ៌ខៀវថ្មីឡូយមែនទែន!

ស្មាតហ្វូនស៊េរីថ្មី​ Huawei P30 Pro ប្រកាសបង្ហាញខ្លួនដំបូងបំផុតនេះមា​ន ៥ ពណ៌សម្រាប់ធ្វើការជ្រើសរើស ហើយពេលនេះស្មាតហ្វូននេះមានពណ៌ថ្មីមួយទៀតហើយដែលមិនធ្លាប់បានឃើញពីមុនមកនោះទេ។ តាមការបញ្ចាក់នៅក្នុងរូបភាពនេះ វាគឺជាស្មាតហ្វូន Huawei P30 Pro ពណ៌ខៀវដ៏ស្រស់ស្អាត និងឡូយឆាយបំផុត។

ស្មាតហ្វូន​ Huawei P30 Pro នេះមាន ៥ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Amber Sunrise, Breathing Crystal, Pearl White, Aurora និងពណ៌ខ្មៅ ហើយពណ៌ថ្មីនេះគឺប្លែកមែនទែន។ យ៉ាងណាមិញ យើងនៅមិនទាន់ទទួលបានព័ត៌មានផ្លូវការអំពីការដាក់លក់ពណ៌ថ្មីនេះនៅពេលណានោះទេ ហើយពណ៌ថ្មីនេះប្រហែលជាម៉ូឌែលពិសេសរបស់ក្រុមហ៊ុននេះហើយ៕

image

image