ព័ត៌មាន

NOKIA 2 និង Nokia 3.2 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែកក្កដា

ក្រោយការពន្យារពេលប៉ុន្មានថ្ងៃ ក្រុមហ៊ុន Nokia Mobile ក៏ចាប់ផ្តើមបញ្ចេញនូវការអាប់ដេតប្រចាំខែសម្រាប់ស្មាតហ្វូន Nokia 2 និង Nokia 3.2 ហើយ។ ស្មាតហ្វូនទាំងពីរនេះទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែកក្កដាឆ្នាំ ២០១៩ ដែលមានទំហំ 1.3GB ។

ស្មាតហ្វូនទាំងពីរនេះគឺមិនត្រឹមតែមានការពង្រឹងទៅលើសុវត្ថិភាពប្រចាំខែនោះទេ ប៉ុន្តែក៏វាមានការពង្រឹងទៅលើល្បឿនដំណើរការរបស់វាផងដែរ។ ស្មាតហ្វូន Nokia 3.2 មានការពង្រឹងទៅលើ UI និងជាច្រើនទៀត។ អ្នកអាចចូលទៅកាន់ Settings->System-System updates ៕

image

image