ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចុះបញ្ជីស្លាកពាណិជ្ជកម្មទៅលើឈ្មោះ P40, P50, P60, P70, P80 និង P90 សម្រាប់ស្មាតហ្វូននាពេលខាងមុខ

កាលពីពេលមុននេះ យើងបានឃើញនូវឈ្មោះម៉ូឌែលខ្ទង់រយដែលជាការចុះបញ្ជីស្លាកពាណិជ្ជកម្មរបស់ Huawei ហើយពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះក៏ចុះបញ្ជីទៅលើស្លាកពាណិជ្ជកម្មសម្រាប់ស្មាតហ្វូនត្រកូល ‘P-series’ របស់ខ្លួនផងដែរ។

នៅក្នុងថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ស្នើសុំនូវម៉ាកពាណិជ្ជកម្ម Huawei P40, P50, P60, P70, P80 និង P90 ទៅកាន់អង្គការកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសជាច្រើនរួមមានអ៊ីស្រាអែល កម្ពុជា ឡាវ ព្រុយណេ និងជាច្រើនទៀត។

ក្រុមហ៊ុននេះក៏ដាក់ពាក្យស្នើស្មាតហ្វូន Huawei P20 ជាមួយនឹងឈ្មោះ P30 បន្ទាប់ពីពេល ៣ ខែនៅក្នុងឆ្នាំ ២០១៨ នេះ។ សម្រាប់ម៉ាកសញ្ញាពាណិជ្ជកម្ម P100 series កាលពីពេលមុននេះដែលក្រុមហ៊ុន Huawei ស្នើទៅកាន់អ៊ឺរ៉ុបនោះក៏នៅមិនទាន់ដឹងថាបង្ហាញខ្លួននៅពេលណាដែរ៕

image

image