ព័ត៌មាន

NOKIA 105 នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសចិន

Nokia TA-1174 ឬ Nokia 105 ទើបតែឆ្លងកាត់នូវវិញ្ញាបនបត្រ TENAA ។ សម្រាប់លក្ខណៈសម្បត្តិរបស់វាគឺដូចគ្នាទៅនឹង version ដែលលក់នៅលើទីផ្សារពិភពលោក ហើយវាមិនមានអ្វីដែលបន្ថែមនោះទេសម្រាប់ទីផ្សាររបស់ចិននោះ។ អ្វីដែលផ្លាស់ប្តូរនោះគឺជា T9 keyboard និងកម្មវិធី Software ភាសារបស់វា។

ទូរស័ព្ទនេះក៏បង្ហាញខ្លួនផងដែរនៅលើទំព័រជាច្រើនរបស់ Nokia ប៉ុន្តែតម្លៃរបស់វានៅមិនទាន់បង្ហាញនៅឡើយទេ។ វាប្រហែលជាមានតម្លៃថោកសម្រាប់ប្រើប្រាស់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ shouji.tenaa.com ៕

image

image