ព័ត៌មាន

Galaxy A20, A30, J5 Prime ទទួលបាន Patch សុវត្ថិភាពសម្រាប់ខែសីហា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវ Patch សុវត្ថិភាពសម្រាប់ខែសីហាឆ្នាំ ២០១៩ នេះ ហើយពេនេះវាដំនើរការនៅលើស្មាតហ្វូន Galaxy A20, A30, A6+, J4+ និង J5 Prime ហើយ។ ស្មាតហ្វូន Galaxy A30 និង A6+ ក៏ទទួលបាននូវការអាប់ដេតនៅប្រេស៊ីល ខណៈពេលដែល Galaxy J4+ ទទួលបាននូវការអាប់ដេតនៅក្នុងតួរគី ខណៈ A30 ទទួលបានការអាប់ដេតនៅក្នុងឥណ្ឌា។

សម្រាប់ការអាប់ដេត J5 Prime គឺអាចដំណើរការបានសម្រាប់ទីផ្សារជាច្រើនដូចជា Ukraine, Uzbekistan, Kazakhstan និងរុស្សី។ សម្រាប់ SMR (Security Maintenance Release) នៅក្នុងខែសីហានេះគឺមាន Patch ដែលជួសជុលទៅលើបញ្ហាចំណុចរងគ្រោះចំនួន ១៧ នៅលើស្មាតហ្វូន Galaxy ។

ប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូនទាំងនេះ អ្នកអាចចូលទៅកាន់ Settings app រើសយក Software Update និងចុចនៅលើ Download updates manually option ដើម្បីទទួលបាននូវការអាប់ដេត។ អ្នកអាចទាញយក Firmware ពីក្រុមហ៊ុនបានផងដែរ៕

image

image