ព័ត៌មាន

សម្បកទូរស័ព្ទរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro ត្រូវទម្លាយ

យើងបានឃើញរួចមកហើយថា វាមានពាក្យចចាមអារ៉ាមជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro ដែលនឹងភ្ជាប់ជាមួយនឹងកាមេរ៉ារាងជារង្វង់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ហើយវាក៏មានរូបភាពសម្បកទូរស័ព្ទរបស់ស្មាតហ្វូននេះដែលបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូននេះផងដែរ។ តាមការបញ្ចាក់ចេញពីរូបភាពរបស់ Huawei Mate 30 Pro ធ្វើការទម្លាយនូវសម្បកទូរស័ព្ទនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូន Mate 30 Pro ដែលមានរន្ធប្រហោងចំនួន ២ គឺសម្រាប់កាមេរ៉ា និង LED ។

វាមានរន្ធប្រហោងរាងជារង្វង់ធំមួយនៅផ្នែកកណ្តាលនៅខាងក្រោយស្មាតហ្វូននេះ ហើយរន្ធប្រហោងទី ២ ប្រហែលជាសម្រាប់ Mate 30 Pro ។ ថ្មីៗនេះ យើងក៏ឃើញវត្តមាននៃសម្បកទូរស័ព្ទរបស់ស្មាតហ្វូន Mate 30 និង Mate 30 Pro ។ ស្មាតហ្វូន Mate 30 គឺនៅតែប្រើប្រាស់នូវរន្ធដោតកាសស្តាប់ 3.5 mm headphones jack ។

តាមការបញ្ជាក់ព័ត៌មានមុននេះ កាមេរ៉ារបស់ស្មាតហ្វូន Huawei Mate 30 Pro នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះដែលមានទំហំ 40MP ដែលជា 1/1.7-inch IMX600 series sensor និងមួយទៀតគឺមានទំហំ IMX600 series lens ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន Huawei និង Sony ដែលមានទំហំ 1/1.5-inch ៕

 image

image