ព័ត៌មាន

Nokia ជាម៉ាកយីហោជាប់ចំណាត់ថ្នាក់ជើងខ្លាំងទី ៥ នៅអ៊ឺរ៉ុបសម្រាប់ត្រីមាសទី​២ ឆ្នាំ ២០១៩

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បញ្ចេញនូវរបាយការណ៍សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៩ នេះដែលបង្ហាញអំពីស្ថានភាពទីផ្សារស្មាតហ្វូននៅក្នុងអ៊ឺរ៉ុប។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Canalys អោយដឹងថា ទីផ្សារស្មាតហ្វូនរបស់អ៊ឺរ៉ុបគឺនៅមានសភាពនឹងទ្រឹងពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងប្រទេសនៅអ៊ឺរ៉ុបនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នាំមុខគេនេះគឺដោយសារតែវត្តមានរបស់ Galaxy A  Series ។ ក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់បន្ទាប់គឺ Huawei, Apple និង Xiaomi ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ជាប់ចំណាត់ថ្នាក់ទី ៥ ជាមួយនឹងការនាំចេញស្មាតហ្វូនចំនួន ១.២ លានគ្រឿង ហើយក្រុមហ៊ុននេះមានចំណែកទីផ្សារដល់ទៅ 2.7% ថែមទៀត៕

image