ព័ត៌មាន

មុនទិញទូរស័ព្ទ Nokia សូមពិនិត្យមើលតែម ឬ Sticker ក្រុមហ៊ុន KTH អោយបានច្បាស់ ប្រយ័ត្នទិញប៉ះរបស់ក្លែងក្លាយ!

នៅថ្ងៃនេះ ក្រុមហ៊ុនខេធីអិច (KTH) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ និងចែកចាយផលិតផល Nokia សុទ្ធស្របច្បាប់នៅក្នុងប្រទេសកម្ពុជាសូមជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំអោយទិញចំទូរស័ព្ទ Nokia ក្លែងក្លាយ ឬ Nokia Copy ក្លែងបន្លំម៉ាកនេះ។

imageក្រុមហ៊ុន សង្កេតឃើញថាក្រុមហ៊ុនមួយចំនួន ឬឈ្មួញទុច្ចរិតព្យាយាមចម្លងធ្វើរបស់ក្លែងក្លាយបន្លំម៉ាក Nokia នាំចូលដោយខុសច្បាប់ និងដាក់លក់ដោយលួចលាក់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប្រិយមិត្តរបស់ Nokia ពិនិត្យមើលតែម ឬ Sticker របស់ក្រុមហ៊ុន​KTH អោយបានត្រឹមត្រូវមុននឹងសម្រេចចិត្តទិញ។

 គួររំលឹកផងដែរថា នៅលើបណ្តាញសង្គម Facebook គេធ្លាប់ឃើញមាន Account ឬ Page មួយចំនួនដាក់លក់ព្រោងព្រាតទូរស័ព្ទ Nokia ដែលមានតម្លៃថោកជាងតម្លៃរបស់ក្រុមហ៊ុនបានកំណត់ ដែលការពិតនោះវាគឺជាប្រភេទ Copy ក្លែងបន្លំម៉ាកសោះ។ ទូរស័ព្ទ Nokia ដែលមានតម្លៃថោកជាងការកំណត់របស់ក្រុមហ៊ុននេះគឺមិនមែនជារបស់ពិតពីក្រុមហ៊ុននោះទេ តែវាជារបស់ Copy ក្លែងបន្លំម៉ាកដែលខ្លះប្រើប្រាស់ឈ្មោះបន្លំដូចជា Nckia (អិន ស៊ី គៀ) ស្រដៀងគ្នាទៅនឹងពាក្យថា Nokia តែម្តង ហើយការរចនារូបរាងរបស់វាក៏ស្រដៀងគ្នាខ្លាំងណាស់ដែរ។ ទូរស័ព្ទក្លែងក្លាយទាំងនេះមានសេវាខ្សោយ ឆាប់អស់ថ្ម ឆាប់ខូច  ហើយពេលខ្លះមានធានាតែពីម្ចាស់ហាងប៉ុណ្ណោះដោយសារតែគាត់ចង់បានប្រាក់ចំណេញច្រើន។ បើមិនបានចាប់អារម្មណ៍សង្កេតអោយច្បាស់ទេនោះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អាចនឹងចាញ់បោកទិញចំរបស់ក្លែងក្លាយជាក់ជាមិនខាន។

ដូចនេះមុននឹងទិញទូរស័ព្ទ Nokia សូមពិនិត្យអោយបានល្អិតល្អន់ជាមុនសិន ផលិតផលទុទ្ធគឺមានតែមឬ Sticker ពីក្រុមហ៊ុន Nokia និងការធានាជូន ១ ឆ្នាំថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ការក្លែងបន្លំម៉ាកសញ្ញា Nokia ឬការនាំចូលដោយលួចលាក់គឺជាអំពើខុសច្បាប់ ហើយក្រុមហ៊ុន មានសិទ្ធិប្តឹងក្រុមហ៊ុនយីហោលក់ទូរស័ព្ទ Nokia ក្លែងក្លាយនេះបានថែមទៀត៕

image

image

image

image

image

image

image

image