ព័ត៌មាន

NOKIA MOBILE ចាប់ផ្តើមបញ្ចេញព័ត៌មានថ្មីសម្រាប់ព្រឹត្តិការណ៍ IFA2019 នៅក្នុងទីក្រុងប៊ែកឡាំង

ថ្មីៗនេះ វាមានការទម្លាយព័ត៌មានអំពី Nokia 7.2 ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ Nokia Mobile ក៏ធ្វើការបង្ហាញនូវព័ត៌មានដំបូងបំផុតសម្រាប់ព្រឹត្តិការណ៍ IFA 2019 ដែលក្រុមហ៊ុន HMD ត្រៀមខ្លួនក្នុងងការប្រកាសបង្ហាញនូវស្មាតហ្វូន Nokia ស៊េរីថ្មីជាច្រើនម៉ូឌែលផងដែរ។

ស្មាតហ្វូនទាំង ៣ ម៉ូឌែលនេះអាចជា Nokia 7.2, Nokia 5.2 និង Nokia 6.2 ហើយជាពិសេសសម្រាប់ Features Phone ជាច្រើនទៀតដូចជា Nokia 2720 ក៏អាចនឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះផងដែរ។ យើងនឹងរង់ចាំមើលថា តើព្រឹត្តិការណ៍នៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ NOKIA នឹងប្រកាសបង្ហាញនូវទូរស័ព្ទម៉ូឌែលថ្មីណាខ្លះ? វាពិតជាគួរអោយរំភើបមែនទែន!

image

image