ព័ត៌មាន

ការ Pre-order ស្មាតហ្វូន Galaxy Note 10 គឺច្រើនខ្ពស់ជាងការរំពឹងទុកនៅក្នុងប្រទេសកាណាដា!

ស្មាតហ្វូន Galaxy Note 10 បង្ហាញខ្លួននៅក្នុងប្រទេសចំនួន ៧០ គិតនៅត្រឹមថ្ងៃសុក្រសប្តាហ៍មុននេះ ហើយពេលនេះយើងបានលឺដំណឹងថា ស្មាតហ្វូននេះគឺមានការពេញនិយមខ្លាំង និងមានការ Pre-order ខ្ពស់ខ្លាងនៅក្នុងតំបន់មួយចំនួនផងដែរ។ កាលពីសប្តាហ៍មុននេះ ការ Pre-order ស្មាតហ្វូននេះនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺខ្លាំងមែនទែន ហើយពេលនេះ ការ Pre-order នៅក្នុងប្រទេសកាណាដាក៏ខ្ពស់ជាងការរំពឹងទុកផងដែរ។

តាមការបញ្ជាក់របស់ Mobile Syrup ក្រុមហ៊ុន Samsung ទទួលបានការ Pre-order ខ្ពស់ដែលមិនធ្លាប់មានពីមុនមកនោះទេនៅក្នុងប្រទេសកាណាដាសម្រាប់ Galaxy Note 10 Series នេះ។ វាមានន័យថា ការ Pre-order នេះអាចខ្ពស់ជាង ១ លានគ្រឿង។

ស្មាតហ្វូន Galaxy S10 series ក៏ទទួលបានជោគជ័យខ្លាំងកាលពីពេលមុននេះផងដែររួមទាំងស្មាតហ្វូន​ Galaxy S10e ផងដែរដោយសារតែវាមានតម្លៃធូរថ្លៃនោះ។ សម្រាប់ Galaxy Note 10+ គឺមានរូបរាងប្លែក និងស្រស់ស្អាតក្នុងការប្រើប្រាស់។ នៅក្នុងប្រទេសកាណាដា​ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 chipset ៕

image

image