Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 NOKIA នាំមុខគេទៅលើការអាប់ដេតជាប្រចាំលើស្មាតហ្វូនរបស់ខ្លួនសម្រាប់ទីផ្សារស្មាតហ្វូនពិភពលោក

August 30
04:05 pm 2019
Like and Share this page:

យើងដឹងរួចហើយថា Nokia Mobile គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដែលធ្វើការអាប់ដេតស្មាតហ្វូនរបស់ខ្លួនជាប្រចាំ និងកាន់តែប្រសើរជាងមុននោះ។ នៅក្នុងរបាយការណ៍ចុងក្រោយនេះគឺមានការបង្ហាញអំពីការអាប់ដេតទៅលើកម្មវិធី Software និងសុវត្ថិភាពរបស់ស្មាតហ្វូនដែលជាការស្រាវជ្រាវរបស់ក្រុមហ៊ុន Counterpoint Research ។

Nokia Mobile ធ្វើការអាប់ដេតស្មាតហ្វូនរបស់ខ្លួនដល់ទៅ 96% ចាប់តាំងពីឆមាសទី ៣ ឆ្នាំ ២០១៨ អោយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជាប់ចំណាត់ថ្នាក់លេខ ២ មាន 86% ហើយក្រុមហ៊ុន Xiaomi ជាប់លេខ ៣ មាន 84% ។ ក្រុមហ៊ុន​Nokia Mobile ក៏ធ្វើការ upgrades ទៅលើស្ទើរតែគ្រប់ស្មាតហ្វូន Nokia របស់ខ្លួននៅក្នុងពេលនេះអោយដំណើរការនូវ Android Pie ចុងក្រោយបំផុតនោះ។

យើងធ្លាប់បានដឹងហើយថា អ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនគឺមានការត្អូញត្អែរផងដែរនៅពេលដែលស្មាតហ្វូនរបស់ខ្លួនមិនមានការអាប់ដេតទៅកាន់ Android OS របស់ខ្លួននោះ។ ប្រសិនបើយើងនិយាយអំពីក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នោះ ក្រុមហ៊ុននេះគឺជាអ្នកនាំមុខគេនៅលើទីផ្សារហើយសម្រាប់ការអាប់ដេតទៅលើកម្មវិធី Software ចុងក្រោយបំផុត និងកាន់តែល្អប្រសើរនោះ៕

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 7974
Yesterday : 15363
This Month : 68989
Last Month : 495211
Total Visitor : 23437757