ព័ត៌មាន

Galaxy Watch Active 2 នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Watch Active 2 ទៅកាន់ទីផ្សារនៅក្នុងរយៈពេល ២ សប្តាហ៍ទៀតខាងមុខនេះលឿនជាងគម្រោងផែនការរបស់ខ្លួន។ នៅក្នុងប្រទេសកូរ៉េខាងត្បូង នាឡិកានេះអាចរកទិញបាននៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ។

សម្រាប់ម៉ូឌែល 40mm និង 44mm Galaxy Watch Active 2 ចាប់ផ្តើមធ្វើការដាក់លក់ Pre-sale ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញានេះ។ ស្មាតវ៉ចនេះអាចដឹកជញ្ជូនសម្រាប់អ្នកប្រើប្រាស់នៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ។ សម្រាប់ Galaxy Fold ក៏នឹងបង្ហាញខ្លួននៅថ្ងៃដូចគ្នាក្នុងប្រទេសកូរ៉េខាងត្បូងនេះផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដាក់លក់សម្រាប់ប្រភេទ Bluetooth Galaxy Watch Active 2 តែប៉ុណ្ណោះ ខណៈពេលដែលប្រភេទ LTE នៅមិនទាន់ដាក់លក់នៅឡើយទេ។ នាឡិកានេះមានពណ៌ Aqua Black, Cloud Silver និង Pink Gold ៕

image

image