ព័ត៌មាន

ថេប្លេត Samsung Galaxy ថ្នាក់កណ្តាលស៊េរីថ្មីជិតបង្ហាញខ្លួនហើយ!

បើទោះបីជា Google កំពុងតែបោះបង់ចោលនូវថេប្លេត Android ជាច្រើនរបស់ខ្លួននោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅតែបន្តបញ្ចេញនូវថេប្លេតជាច្រើនរបស់ខ្លួន។ នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េនេះបញ្ចេញនូវថេប្លេត Galaxy Tab S5e, Tab S6, Tab A 10.1 (2019) និងជាច្រើនទៀត។ តាមរយៈវិញ្ញាបនបត្រ Wi-Fi Alliance និង FCC នោះ យើងប្រហែលជាបានឃើញនូវថេប្លេត Galaxy ជាច្រើនទៀតនាពេលខាងមុខនេះផងដែរ។

ថេប្លេតរបស់ Samsung ដែលមានលេខម៉ូឌែល SM-T545 ទើបតែទទួលបាននូវវិញ្ញាបនបត្រ Wi-Fi Alliance និង FCC ប៉ុន្តែវាមិនទាន់មានការបែកធ្លាយព័ត៌មានអំពីវានៅឡើយទេ។ លេខម៉ូឌែលនេះគឺប្រទះឃើញនៅលើ Geekbench website កាលពីប៉ុន្មានខែមុននេះ។

វាប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 710 chipset, 4GB RAM និង Android Pie OS ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេដឹងថាកំពុងតែធ្វើការនៅលើ 10-inch Galaxy Tab Active ដែលទើបតែចុះឈ្មោះទៅលើស្លាកពាណិជ្ជកម្ម trademark applications សម្រាប់ថេប្លេត ‘Tab Active Pro’ ៕

image

image