ព័ត៌មាន

NOKIA WI-FI គឺជាប្រតិបត្តិការថ្មីមួយទៀតរបស់ក្រុមហ៊ុន NOKIA

ជាមួយនឹងការប្រកាសបង្ហាញនូវវត្តមានរបស់ Nokia Beacon ជាផ្លូវការរួចមកនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia អះអាងយ៉ាងច្បាស់ថា ខ្លួននឹងឈានជើងកាន់តែស៊ីជម្រៅនៅក្នុងបច្ចេកវិទ្យា WiFi technology ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺជាអ្នកគ្រប់គ្រងនៅក្នុងបណ្តាញ networking និង WiFi ជាមួយនឹងការបញ្ចេញនូវ Version ថ្មីនៃការបញ្ជុនទិន្នន័យ Wireless របស់ខ្លួន។

នៅក្នុងការនាំយកនូវបច្ចេកវិទ្យា WiFi 6 ឬ ការប្រកាសបង្ហាញនូវ 802.11ax ក្រុមហ៊ុនបច្ចេកវិទ្យា Nokia បានបង្កើតនូវប្រតិបត្តិការថ្មីមួយទៀតនោះគឺ Nokia WiFi ។ ប្រធានក្រុមប្រតិបត្តិការថ្មីនេះគឺលោក Justin Doucette ដែលស្ថិតនៅក្នុងតំនែងនេះរយៈពេល ៦ ខែមកហើយ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹង RCR Wireless News គាត់និយាយថា ប្រតិបត្តិការទៅលើ Wi-Fi នេះគឺដំណើរការរយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសគឺការផ្តោតទៅលើការអភិវឌ្ឍនូវ Beacons, Apps និង Software ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺជាក្រុមហ៊ុនដែលខ្លាំងក្លានៅក្នុងឧស្សាហកម្ម Networking នេះ។ សម្រាប់ WiFi6 គឺនឹងនាំអ្វីដែលថ្មីសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។ អ្វីដែលគួរអោយកត់សម្គាល់ខ្លាំងបំផុតនោះគឺទៅលើល្បឿននៃការបញ្ចូនទិន្នន័យរបស់វា និងការបញ្ចូលគ្នានៃបច្ចេកវិទ្យា 5G networking និង WiFi ដែលអនុញ្ញាតអោយយើងរីករាយជាមួយនឹងល្បឿនអ៊ីនធឺណិតបានលឿនសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ការិយាល័យ និងកន្លែងជាច្រើនទៀតនៅពេលដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G Network នេះ៕

image

image