NEWS

វិធីសាស្រ្តក្នុងការកំណត់នូវ Schedule WhatsApp Messages នៅលើ Android និង iPhone

នៅពេលដែលអ្នកធ្វើដំណើរនៅក្នុងវិសម្សកាលនោះ អ្នកប្រហែលជាត្រូវមានសារសំខាន់ៗជាច្រើនដែលត្រូវធ្វើការផ្ញើរចេញនោះពីទីកន្លែងដែលគ្មានការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត។ ពេលនេះ អ្នកអាចធ្វើការកំណត់ទៅលើ​ Schedule WhatsApp Messages និងធ្វើដំណើរទៅកាន់វិសម្សកាលរបស់អ្នកបានដោយគ្មានក្តីព្រួយបារម្ភបំផុតនោះ។ ពេលនេះ អ្នកអាចធ្វើការ Schedule WhatsApp Messages នៅលើស្មាតហ្វូន Android និង iPhones របស់អ្នកដោយប្រើប្រាស់នូវកម្មវិធី Apps ភាគីទី ៣ បាន។

ការ Schedule WhatsApp Messages នៅលើ Android

អ្នកអាចធ្វើការតម្លើងនូវកម្មវិធី SKEDit Scheduling App ដែលអ្នកអាចប្រើប្រាស់សម្រាប់ធ្វើការ Schedule ទៅលើ WhatsApp Messages, Facebook Posts, Calls, Emails និង SMS Messages បាន។ ប្រសិនបើអ្នកជាមនុស្សដែលមានឥទ្ធិពលនៅក្នុងសង្គមនោះ អ្នកអាចប្រើប្រាស់កម្មវិធី App នេះនៅលើស្មាតហ្វូនរបស់អ្នកបាន។ វាមិនត្រឹមតែចំណេញពេលវេលានោះទេ ប៉ុន្តែអ្នកអាចបង្កើននូវប្រសិទ្ធិភាពការងារថែមទៀត។

មួយវិញទៀត អ្នកអាចប្រើប្រាស់កម្មវិធី Scheduler for WhatsApp ដែលងាយស្រួលតម្លើង និងប្រើប្រាស់បំផុត។ ក្រៅពីការកំណត់ទៅលើ Schedule WhatsApp Messages នោះ អ្នកអាចធ្វើការ Schedule Emails ផងដែរ។ អ្នកអាចធ្វើការ Configure នូវ Email ID របស់អ្នកជាមួយនឹងកម្មវិធី App នេះបាន ហើយវានឹងផ្ញើដោយស្វ័យប្រវត្តិបាន។

អ្នកក៏អាចប្រើប្រាស់កម្មវិធី GB WhatsApp ដែលអាចទាញយក និងប្រើប្រាស់ឥតគិតថ្លៃបានដោយមិនចាំបាច់ធ្វើការ Root ទៅលើស្មាតហ្វូន Android របស់អ្នកនោះទេ។ ការ Root មិនមានសុវត្ថិភាព ហើយវាធ្វើអោយប៉ះពាល់ដល់មុខងារក្នុងម៉ាស៊ីនរបស់ស្មាតហ្វូននេះថែមទៀត។ អ្នកអាចធ្វើការបញ្ចូលនូវ Status ដល់ទៅ ២៥៥ តួអក្សរថែមទៀត។

ការកំណត់នូវ Schedule WhatsApp Messages នៅលើ iPhone

កម្មវិធី Scheduled App អាចធ្វើការកំណត់ទៅលើ Schedule Messages និងការ Posts នៅលើ Facebook Messenger, Line, WhatsApp, Twitter, Slack, Telegram, LinkedIn, WeChat, Skype និង iMessages បាន។ អ្នកអាចធ្វើការ Schedule និងផ្ញើរសារទៅកាន់មនុស្សច្រើនក្នុងពេលតែមួយបានផងដែរ។ វាគឺជាកម្មវិធីដ៏អស្ចារ្យក្នុងការប្រើប្រាស់សម្រាប់អ្នកជំនួញ និងអ្នកដែលមានឥទ្ធិពលក្នុងសង្គមនោះដែលចង់ធ្វើការ Posts និងផ្ញើរសារទៅកាន់ Clients និង Followers របស់ពួកគេនោះ។ អ្នកអាចភ្ជាប់កម្មវិធីនេះទៅកាន់កម្មវិធី Calendar App នៅលើស្មាតហ្វូនរបស់អ្នក និងផ្ញើវាសម្រាប់ថ្ងៃ Birthday ឬខួបអាពាហ៍ពិពារណ៍ជាដើម៕

image

image

 

Avatar

phonect

About Author

Leave a comment

Your email address will not be published. Required fields are marked *

You may also like

NEWS

ទូរស័ព្ទស្មាតហ្វូន Newman N2 Android 4.0 ICS

          ប្រភេទទូរស័ព្ទ Newman N2 Android 4.0 ICS ជាប្រភេទទូរស័ព្ទមួយដែលមានប្រជាប្រិយភាពបំផុតដែលមានបំពាក់មកជាមួយនូវ quad-core Exynos 4412 processor ដែលមានទំហំ 1.5 GHz ព្រមទាំងមានភ្ជាប់មកជាមួយអង្គចងចាំទំហំ
NEWS

ប្រភេទ OLED Fashion Design MP3 Player

            នេះគឺជាប្រភេទ MP3 player មួយដែលមានភ្លើងពណ៍នៅខាងក្នុងប្រអប់ដែលគេឲ្យឈ្មោះថា OLED Fashion Design MP3 Player។