ព័ត៌មាន

តើពិតទេដែលថា NOKIA 7.2 និង 6.2 មានការឌីស្សាញដូចគ្នានោះ?

នៅសប្តាហ៍ក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ខ្លួនរួមជាមួយនឹងទូរស័ព្ទប្រភេទ Feature Phones ផងដែរ។ បើនិយាយអំពីស្មាតហ្វូនវិញនោះ វាមានការរំពឹងថា ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវ Nokia 5.2, 6.2 និង 7.2 ។ ព័ត៌មានចុងក្រោយបំផុតធ្វើការបង្ហោះនៅលើអនឡាញថ្មីៗនេះក៏មានការបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូន Nokia 6.2 និង 7.2 ដែលមើលទៅការឌីស្សាញរូបរាងរបស់វាគឺប្រហាក់ប្រហែលគ្នា។

Roland Quandt មកពី winfuture.de ក៏ធ្វើការបង្ហោះនូវរូបភាពជាច្រើនសន្លឹកនៅលើ Twitter ដែលបង្ហាញអំពី Case ការពាររបស់ស្មាតហ្វូន Nokia 6.2 និង Nokia 7.2 ។ នេះមានន័យថា ស្មាតហ្វូនទាំងពីរនេះគឺមានការឌីស្សាញរូបរាងដូចគ្នា។

តាមការទម្លាយរបស់ Roland នេះ សម្រាប់ Case ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានរន្ធប្រហោងជារាងរង្វង់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះប្រហែលជាមានទំហំ 6.4-inches ហើយវាក៏រក្សានូវវត្តមានរបស់កាសស្តាប់ផងដែរ៕

 image

image