ព័ត៌មាន

NOKIA BEACON 1 និង BEACON 3 អាចរកទិញបានហើយនៅលើគេហទំព័រ JD.COM

ឧបករណ៍ Nokia Beacon 1 និង Nokia Beacon 3 គឺជាផលិតផលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលក្រុមហ៊ុននេះដាក់ឈ្មោះហៅថា Nokia WiFi ។ លក្ខណៈខុសគ្នាទៅលើឧបករណ៍ទាំងពីរនេះគឺទៅលើកម្រិត bandwidth ដ៏ខ្ពស់របស់វាដែលឧបករណ៍ Beacon 1 សម្រាប់ប្រើប្រាស់នៅផ្ទះ និង Beacon 3 សម្រាប់ប្រើប្រាសនៅកន្លែងការងារ។

ពេលនេះ ឧបករណ៍ទាំង ២ នេះដាក់លក់ហើយនៅក្នុងទីផ្សារនៃប្រទេសជាច្រើនហើយលោកអ្នកក៏អាចរកទិញផលិតផលនេះនៅក្នុងប្រទេសចិនផងដែរ។ នៅលើបញ្ជីរបស់ JD នេះក៏មានការដាក់លក់នូវ Nokia WIFI នេះផងដែរ។ សម្រាប់តម្លៃរបស់ Beacon 1 គឺប្រហែលជា €140 ខណៈពេលដែល Beacon 3 ប្រហែលជា €185 ។

សម្រាប់នៅក្នុងតំបន់អ៊ឺរ៉ុបវិញនោះ Beacon 3 អាចបញ្ជាទិញបាននៅលើ Amazon នៅក្នុងតម្លៃប្រហែលជា​ €200 ខណៈពេលដែល Beacon 1 នៅមិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់វានៅឡើយទេ។ វាក៏មានផលិតផលជាច្រើនទៀតដូចជា Google’s WiFi router ប៉ុន្តែវាពិតជាប្លែកពី Nokia Beacons និងការទ្រទ្រង់ទៅលើ Software ។ Beacons គឺងាយស្រួលក្នុងការតម្លើងតាមរយៈ Nokia WIFI App ដែលអាចទាញយកបានចេញពី Google Play និង Apple Store នោះ៕

image

image

image