ព័ត៌មាន

តើអ្នកដឹងទេថា ឧបករណ៍ដែលប្រើប្រាស់នូវប្រព័ន្ធ Bluetooth LE មានសុវត្ថិភាពជាងឧបករណ៍ដែលប្រើប្រាស់ Bluetooth?

សង្ខេបព័ត៌មាន៖ Bluetooth LE  គឺប្រភេទប៊្លូធូប្រើថាមពលតិច និងទើបតែត្រូវគេណែនាំកំណែ៤.០នៃពិធីសារ។ វាជួយកាត់បន្ថយការប្រើប្រាស់ថាមពលខណៈពេលដែលទិន្នន័យត្រូវគេ      បញ្ចូនរវាងឧបករណ៍ពីរដូចជាស្មាតហ្វូន  កុំព្យូទ័រយួរដៃ កាស និងថេប្លេត។ បច្ចេកវិទ្យាប៊្លូធូមានគុណប្រយោជន៍ និងវិបត្តិផ្ទាល់របស់វា។ ពេលគេប្រើវាដើម្បីផ្ទេរឯកសារ រូបភាព និងឯកសារ  មេរោគមានគំនិតអាក្រក់អាចប្រើវាដើម្បីស្ទាក់ចាប់ទំនាក់ទំនង និងផ្លាស់ប្តូរទិន្ន័យ។

តើ Bluetooth LE  ខុសគ្នាពី Bluetooth យ៉ាងដូចម្តេច?

Bluetooth LE គឺជាប្រភេទថាមពលទាបនៃប៊្លូធូសដែលត្រូវគេណែនាំនៅក្នុងពិធីសារជំនាន់ទី ៤ ។ ដូចដែលបានបញ្ជាក់រួច Bluetooth LE  កាត់បន្ថយកាប្រើប្រាស់ថាមពលខណៈពេលដែលវាធ្វើការផ្ទេរទិន្ន័យរវាងឧបករណ៍ពីរដូចជាស្មាតហ្វូន កុំព្យូទ័រយួរដៃ កាស និងថេប្លេត។ គេផ្លាស់ប្តូរ Bluetooth 5 ឱ្យប្រសើរឡើងថែមទៀតទាក់ទងនឹងផ្នែកទំនាក់ទំនងដោយវាអាចធ្វើឱ្យ Bluetooth ក្លាយជាបច្ចេកវិទ្យាឥតខ្សែដែលមានភាពបត់បែន និងមានសមត្ថភាពខ្ពស់។

 មិនដូច Bluetooth ដែលអនុញ្ញាតឱ្យទិន្នន័យលោតឆ្លងកាត់ឆានែលមួយចំនួនធំដែលបានកំណត់នោះទេ  Bluetooth LE មានបញ្ចូលទាំងបណ្តាញចំនួនបីដែលគេហៅថា ‘បណ្តាញផ្សព្វផ្សាយ។ ’ បណ្តាញទាំងនោះត្រូវគេប្រើដើម្បីផ្សាយព័ត៌មានជាអត្ថបទធម្មតានៅពេលលាក់អាសយដ្ឋានពិត។ ឧទាហរណ៍ ប្រសិនបើឧបករណ៍មួយផ្សាយជាប្រចាំលើបណ្តាញផ្សាយពាណិជ្ជកម្មដែលមានអត្ថបទធម្មតានោះ ភ្នាក់ងារអាក្រក់អាចប្រើអាស័យដ្ឋានរបស់ឧបករណ៍នោះដើម្បីប្លន់ ហើយលួចយកព័ត៌មាន ឬលួចស្តាប់។ Bluetooth LE អនុញ្ញាតឱ្យឧបករណ៍លាក់អាសយដ្ឋានពិតប្រាកដរបស់ខ្លួនក្នុងកំឡុងពេលផ្សាយពាណិជ្ជកម្មដោយបែងចែក   អាសយដ្ឋា​នជំនួសវិញ។

តើវាជះឥទ្ធិពលយ៉ាងដូចម្តេច?

ការតាមដានអាស័យដ្ឋានដែលផ្សាយដោយឧបករណ៍ឥតខ្សែអាចធ្វើឱ្យទិន្នន័យរបស់អ្នកប្រើប្រាស់ អ្នកអាជីវកម្ម និងរដ្ឋាភិបាលមានគ្រោះថ្នាក់។ នៅក្នុងបរិបទរបស់រដ្ឋាភិបាល       និងអាជីវកម្មការលួចស្តាប់បែបនេះអាចបង្កើនការព្រួយបារម្ភអំពីភាពឯកជន។ អ្នកគំរាមគំហែងអាចបង្កើតបណ្តាញដើម្បីពង្រីកការវាយប្រហារលើមាត្រដ្ឋានពិភពលោក។

តើយើងអាចការពារខ្លួនយើងយ៉ាងដូចម្តេច?

ទោះបីជាឧបករណ៍ Bluetooth LE  ត្រូវបានធ្វើឱ្យមានភាពប្រសើរឡើងជាង Bluetooth ក៏ដោយក៏ពួកគេនៅតែអាចត្រូវបានអ្នកវាយប្រហារប្រើប្រាស់សម្រាប់សកម្មភាពដែលមានគំនិតអាក្រក់ដែរ។ ដូច្នេះអ្នកប្រើប្រាស់ និងអាជីវកម្មទូទៅគួរអនុវត្តតាមជំហានមូលដ្ឋានមួយចំនួនដើម្បីការពារប្រឆាំងនឹងការវាយប្រហារបែបនេះដូចជា៖

  • សម្រាប់ឧបករណ៍ដែលប្រើ Windows, macOS និង iOS ​មុខងារបិទ និងបើកដំណើរការសេវាកម្ម Bluetooth នឹងកំណត់ទាំងអាសយដ្ឋានក៏ដូចជាខ្លឹមសារ

  • តាមគោលការណ៍ទូទៅអ្នកប្រើប្រាស់ត្រូវធានាថាពួកគេបិទសេវាកម្មនៅពេលណាដែលវាមិនប្រើ។

  • សម្រាប់អង្គភាពនានា  ភាពងាយរងគ្រោះ និងហានិភ័យដែលទាក់ទងនឹងឧបករណ៍គួរតែត្រូវបានធានាសុវត្ថិភាពមុនពេលពួកគេរងការកេងប្រវ័ញ្ចពីអ្នកវាយប្រហារ៕

image

image