ព័ត៌មាន

Kirin 990 នឹងមានដាក់បញ្ជូលនូវ 5G ម៉ូដឹមនៅខាងក្នុងតែម្តង!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei នឹងប្រកាសបង្ហាញនូវបន្ទះឈីបចុងក្រោយបំផុតសម្រាប់ស្មាតហ្វូនរបស់ខ្លួននៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះក្នុងព្រឹត្តិការណ៍ IFA 2019 ជាមួយនឹងពាក្យស្លោកថា “Rethink Evolution” ហើយពេលនេះវាក៏មានការបែកធ្លាយនូវរូបភាព Poster របស់បន្ទះឈីប Kirin 990 នេះផងដែរពីអ្នកទម្លាយ Roland Quandt ។

វាមានការបញ្ជាក់ថា Kirin 990 SoC គឺជាបន្ទះឈីបស្មាតហ្វូនតែមួយគត់ដែលមានបញ្ចូលនូវម៉ូដឹម 5G បាន។ វាប្រើប្រាស់នូវបច្ចេកវិទ្យា 7nm FinFET Plus EUV technology និងដំណើរការដោយក្រុមហ៊ុន TSMC ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អាចនឹងប្រកាសបង្ហាញនូវបន្ទះឈីប LTE version Kirin 990 ឬបន្ទះឈីបថ្មី Kirin 985 សម្រាប់ម៉ូឌែលស្មាតហ្វូន 4G ជាច្រើនរបស់ Huawei Mate 30 series ផងដែរ។

តាមការបញ្ជាក់របស់ព័ត៌មានមុននេះ បន្ទះឈីប Kirin 990 នេះអាចនឹងប្រើប្រាស់នូវ Cortex-A77 CPU cores + A55 tiny core និងក្រាហ្វិកកាត Mali-G77ឬ G76 GPU ។ បន្ទះឈីប Neural Processing Units គឺដំណើរការថាមពលដោយ Ascend Lite និង Ascend Tiny coresដែលផ្អែកទៅលើស្ថាបត្យកម្ម Da Vinci ស្រដៀងគ្នាទៅនឹង Kirin 810 ផងដែរ៕

image

image