ព័ត៌មាន

កុំភ្លេចណា! ម៉ោង ៩ យប់នេះទស្សនាការសម្ភោធន៍ទូរស័ព្ទ Nokia ស៊េរីថ្មីទាំងអស់គ្នា!

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile របស់ប្រទេសហ្វាំងឡង់នឹងរៀបចំនូវព្រឹត្តិការណ៍សម្ភោធន៍ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនចំនួន ៥ ម៉ូឌែលក្នុងព្រឹត្តិការណ៍ IFA 2019 នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់វេលាម៉ោង ៩ យប់នេះ។

ទូរស័ព្ទស៊េរីថ្មីដែលនឹងប្រកាសនៅក្នុងយប់នេះគឺមានទាំងស្មាតហ្វូនផង និងប្រភេទ Feature Phones ផងដែរគេស្គាល់ថាជាអិនចុចពិលនោះ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា វាអាចជាវត្តមានរបស់ទូរស័ព្ទ Nokia 6.2, 7.2, 110 និងសមាជិកថ្មីនៃ Nokia Original Series ផងដែរ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅក្នុងទីក្រុងប៊ែរឡាំងមួយថ្ងៃមុនព្រឹត្តិការណ៍ IFA 2019 ហើយព្រឹត្តិការណ៍នេះក៏ធ្វើការផ្សាយបន្តផ្ទាល់ផងដែរតាមរយៈតំណរខាងក្រោមនេះ៖

កុំភ្លេចទស្សនាណា!

image