Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

NOKIA 110 ឬ អិនចុចពិលស៊េរីថ្មីតម្លៃសមរម្យហើយ ភ្ជាប់ជាមួយនឹងកាមេរ៉ាមួយគ្រាប់ថែមទៀត!

September 06
04:00 pm 2019
Like and Share this page:

នៅក្នុងព្រឹត្តិការណ៍កាលពីយប់មិញនេះរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ដែលធ្វើការផ្សាយបន្តផ្ទាល់ចេញពីទីក្រុងប៊ែរឡាំងគឺប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី រួមជាមួយនឹងទូរស័ព្ទអិនចុចពិលជំនាន់ថ្មីផងដែរ។ Nokia អិនចុចពិលស៊េរីថ្មីនេះគឺ Nokia 110 ដែលខុសប្លែកពីជំនាន់មុនៗរបស់វាដោយសារតែពេលនេះវាមានភ្ជាប់ជាមួយនឹងកាមេរ៉ាមួយគ្រាប់មកជាមួយថែមទៀត។

Nokia 110 ស៊េរីថ្មីនេះមានតួខ្លួនផលិតឡើងពីផ្លាស្ទិកដែលមានពណ៌ខៀវ ផ្កាឈូក និងខ្មៅ។ វាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Nokia Series 30+ platform នឹងមានភ្ជាប់ជាមួយនឹងហ្គេមពស់រួមជាមួយនឹងហ្គេម ៤ ទៀតគឺ Ninja Up, Airstrike, Penalty Cup, Doodle Jump ផងដែរ។ អ្វីដែលពិសេសនោះ វាមានកាមេរ៉ា ១ គ្រាប់នៅខាងក្រោយ និងថាមពលថ្ម 800mAh ដែលអាចទុកចោលបាន ១៩ ថ្ងៃ ការស្តាប់តន្រ្តីបាន ២៧ ម៉ោង ការស្តាប់វិទ្យុបា​ន ១៨ ម៉ោង និងនិយាយបាន ១៤ ម៉ោងថែមទៀត។

លក្ខណៈសម្បត្តិ៖

វិមាត្រ: 115.15 x 49.85 x 14.3mm / 75g

អេក្រង់: 1.77″ QQVGA

កាមេរ៉ា: qVGA

ម៉េមូរី: 4MB RAM, 4MB internal

ប្រព័ន្ធប្រតិបត្តិការ: Nokia Series 30+

ថាមពលថ្ម: 800mAh

Network: 900/1800MHz

មុខងារសំខាន់ៗ: LED torchlight, 3.5mm headphone jack, Snake game + 4 more, FM Radio

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 10728
Yesterday : 17328
This Month : 432789
Last Month : 398233
Total Visitor : 22747456