ព័ត៌មាន

ស្មាតហ្វូនម៉ូឌែលពិសេស Galaxy Note 10 KlaytnPhone edition ដាក់លក់ហើយក្នុងប្រទេសកូរ៉េ!

ស្មាតហ្វូន cryptocurrency របស់ក្រុមហ៊ុន Kakao Corp ដែលមានឈ្មោះថា ‘KlaytnPhone’ ពេលនេះបានក្លាយជាការពិតហើយ ជាពិសេសស្មាតហ្វូននេះអាចរកទិញបានហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយកាលពីម្សិលមិញនេះ នេះគឺជាជំនាន់ម៉ូឌែលពិសេសរបស់ស្មាតហ្វូន alaxy Note 10 / Note 10+ edition ដែលរួមបញ្ចូលនូវ Klaytn’s KLAY crypto tokens ។

ស្មាតហ្វូននេះមានភ្ជាប់មកជាមួយនឹង ,000 KLAY tokens នៅក្នុង Samsung Blockchain Keystore ។ វាក៏មានភ្ជាប់ជាមួយនឹងកម្មវិធី Klaytn BApps (Blockchain Applications), ជាច្រើនទៀតរួមជាមួយនឹង DApps (Decentralized Applications) ផងដែរ។

KlaytnPhone គឺជាស្មាតហ្វូនដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G ។ ស្មាតហ្វូន Galaxy Note 10 KlaytnPhone គឺមានតម្លៃ 1,248,500 Won ($1,047) ៕

image

image