ព័ត៌មាន

កាសស្តាប់ស៊េរីថ្មី NOKIA POWER EARBUDS សំឡេងពិរោះហើយ កាន់ថ្មបានយូរថែមទៀត!

Nokia Power Earbuds គឺជាកាសស្តាប់ឥតខ្សែស៊េរីថ្មីដែលមានសំឡេងលឺច្បាស់ពិរោះដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទើបតែប្រកាសបង្ហាញថ្មីៗនេះ។ វាគឺជាប្រភេទកាសស្តាប់ដូចគ្នាទៅនឹងប្រភេទ Nokia True Wireless Earbuds ដែរប៉ុន្តែពេលនេះវាភ្ជាប់ជាមួយនឹងប្រព័ន្ធ graphene drivers សម្រាប់ផ្តល់នូវគុណភាពសំឡេងលឺខ្លាំងជាងមុនថែមទៀត។

កម្លាំងថាមពលថ្មនៅលើកាសស្តាប់ Earbuds នេះអាចប្រើប្រាស់បានរយៈពេល ៥ ម៉ោង ប៉ុន្តែសម្រាប់ប្រអប់កាសរបស់វាអាចបញ្ចូលថាមពលថ្មប្រើប្រាស់បានដល់ទៅ ១៥០ ម៉ោងជាមួយនឹងការបញ្ចូលថ្មនៅលើកាសស្តាប់នេះបានដល់ទៅ ៣០ ដងង។ កាសស្តាប់ Earbuds នេះមានភ្ជាប់ជាមួយនឹង IPX7 ការពារការជ្រាបទឹកនៅក្នុងជម្រៅ ១ ម៉ែត្ររយៈពេលបាន ៣០ នាទី។

វាគឺមានភ្ជាប់ជាមួយនឹង Bluetooth 5.0 និងថាមពលថ្មទំហំ 3000 mAh និងការបញ្ជាតាម Google Assistant ថែមទៀត។ ប្រអប់កាសនេះប្រើប្រាស់រន្ធ micro USB port ។ នៅក្នុងប្រអប់នេះគឺមានខ្សែ USB type-C និងក្បាលជ័រ ៣ ទំហំថែមទៀត។ កាសស្តាប់ Nokia Power Earbuds នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ Charcoal Black និង Light Grey ៕

លក្ខណៈសម្បត្តិ៖

រយៈពេលប្រើប្រាស់: រហូតដល់ 5 ម៉ោង

ប្រអប់ដាក់កាស: អាចបញ្ចូលថ្មបានដល់ទៅ 150 ម៉ោង (បញ្ចូលបាន ៣០ ដង)

ប្រព័ន្ធការពារ: IPX7 – Waterproof នៅជម្រៅ 1m រយៈពេល 30 នាទី

Drivers: Graphene, 6mm

Bluetooth: Bluetooth 5.0

I/O: USB Type-C charging | Touch controls

ប្រភេទ: True Wireless

ថ្ម: 50mAh សម្រាប់កាសម្ខាង

ថ្មប្រអប់កាស: 3000mAh

វិមាត្រកាសស្តាប់: 25mm(L) x 23mm(W) x 23.8mm(D)

វិមាត្រប្រអប់កាសស្តាប់: 79mm(L) x 48.5mm(W) x 31mm(D)

ពណ៌: Charcoal Black | Light Grey

image

image