Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

NOKIA 6.2 ស៊េរីថ្មីបង្ហាញខ្លួនជាផ្លូវការ កាមេរ៉ាខ្លាំងសមត្ថភាពល្អឥតខ្ចោះក្នុងការប្រើប្រាស់!

September 08
07:38 am 2019
Like and Share this page:

នៅក្នុងព្រឹត្តិការណ៍សម្ភោធន៍ទូរស័ព្ទ Nokia ស៊េរីថ្មីនៅក្នុងទីក្រុងប៊ែរឡាំងនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បញ្ចេ្ញញនូវម៉ូឌែលថ្មី Nokia 6.2 ដែលជាជំនាន់ទី ៣ របស់ Nokia 6 ដែលបង្ហាញខ្លួនដំបូងបំផុតនៅក្នុងឆ្នាំ ២០១៧ នោះ។ ឆ្នាំមុនគេឃើញវត្តមានរបស់ Nokia 6.1 ហើយនៅឆ្នាំនេះវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 ពិតជាប្លែក និងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។

លើកនេះ ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 ប្រើប្រាស់នូវកាមេរ៉ាដល់ទៅ ៣ គ្រាប់នៅផ្នែកខាងក្រោយរបស់វា អេក្រង់ PureDisplay FullHD+ និងការផលិតឡើងចេញពី Polymer ដែលរឹងមាំជាង Polycarbonate ដល់ទៅ ២ ដងថែមទៀត។ ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងប្រជ្រុយតំណក់ទឹកភ្លៀង និងការពារដោយកញ្ចក់ Gorilla Glass 3 ។ ស្មាតហ្វូននេះប្រើប្រាស់នូវប៊ូតុងជំនួយ Google Assistant និងភ្លើង LED notification នៅលើប៊ូតុង power ថែមទៀត។

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាដែលមានរូបរាងជារង្វង់ ហើយវាមានពីរពណ៌គឺ Ceramic Black និង Ice ។ កាមេរ៉ា ៣ គ្រាប់ខាងក្រោយនេះគឺមានទំហំ 16MP f/1.8 main camera, 8MP f/2.2 118 degree wide angle camera និង 5MP depth sensor ។ សម្រាប់កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 8MP f/2 sensor ។ កាមេរ៉ានេះភ្ជាប់មកជាមួយនឹងមុខងារ AI សម្រាប់ bokeh styles និងមុខងារ Night Mode សម្រាប់ការថតរូបភាពនៅពេលយប់បានយ៉ាងល្អឥតខ្ចោះថែមទៀត។

គួរបញ្ជាក់ផងដែរថា Nokia 6.2 គឺដំណើការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie ប៉ុន្តែសម្រាប់ Android 10 គឺស្ថិតនៅក្នុង Android One Program រួចហើយ នេះមានន័យថា ស្មាតហ្វូននេះនឹងធ្វើការអាប់ដេតទៅកាន់ Android 10 ឆាប់ៗនេះផងដែរ៕

លក្ខណៈសម្បត្តិរបស់ Nokia 6.2៖

វិមាត្រ: 159.92 x 75.15 x 8.25mm / 180g

អេក្រង់: 6.3-inch FHD+ PureDisplay with waterdrop notch, HDR10, SDR to HDR conversion, Gorilla Glass 3

បន្ទះឈីប SOC: Snapdragon 636

រ៉េម RAM: 3GB ឬ 4GB LPPDDR4x

ម៉េមូរីStorage: 32GB, 64GB ឬ128GB e-MMC 5.1 + MicroSD card

កាមេរ៉ាខាងក្រោយ: 16MP f/1.8 + 5MP depth +8MP f/2.2 wide (118 degrees)

កាមេរ៉ាមុខ: 8MP f/2

ថាមពលថ្ម: 3500mAh, 10W charging, Type C port

លក្ខណៈសម្បត្តិផ្សេងទៀត: Google Assistant button, Notification LED, 3.5mm headphone jack, FM Radio, Qualcomm aptX audio, NFC (SKU 1, SKU 2)

ប្រព័ន្ធប្រតិបត្តិការ OS: Android 9 Pie

ពណ៌: Ceramic Black, Ice

តម្លៃ: €199 (3/32), €249 (4/64)

 image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 8846
Yesterday : 14495
This Month : 23340
Last Month : 495211
Total Visitor : 23392108