ព័ត៌មាន

MATTIAS ធ្វើវីដេអូ Review យ៉ាងឡូយទៅលើស្មាតហ្វូន NOKIA 9 PUREVIEW

Mattias Burling ឬគេស្គាល់ថាជា LobbaMobba ទើបតែធ្វើវីដេអូ Review មួយយ៉ាងឡូយរបស់ស្មាតហ្វូន Nokia 9 PureView ។ លោក Mattias ធ្វើវីដេអូ Review មួយដែលគាត់អោយហេតុផលចំនួន ៥ ដែលគាត់គិតថា អ្នកដែលចូលចិត្តថតរូបគួរតែជ្រើសរើសស្មាតហ្វូន Nokia 9 PureView នេះ។

គាត់និយាយថា ក្រៅពីទទួលបាននូវតម្លៃសមរម្យហើយនោះ វាមានមុខងារ ៥ ដ៏ល្អបំផុតអំពីស្មាតហ្វូន Nokia 9 PureView នេះដូចជា Android One អេក្រង់ OLED ធំភ្លឺច្បាស់ ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ម៉េមូរីទំហំ 128GB និងកាមេរ៉ាដ៏អស្ចារ្យថែមទៀត។

គួរបញ្ជាក់ផងដែរថា Matthias គឺជាអ្នកថតរូបភាពអាជីពដែលស្គាល់ច្បាស់អំពីកាមេរ៉ា ហើយសម្រាប់ស្មាតហ្វូន 9PV គឺគាត់ទទួលស្គាល់ទៅលើគុណភាពរបស់វា។ គាត់និយាយថា សម្រាប់រូបភាព​ JPEG មើលទៅមិនទាន់ល្អឥតខ្ចោះនោះទេ ប៉ុន្តែសម្រាប់រូបភាព RAW របស់ស្មាតហ្វូន 9PV នេះគឺល្អឥតខ្ចោះជាពិសេសសម្រាប់រូបភាព B/W នោះ។ តោះទស្សនាវីដេអូទាំងអស់គ្នា៖

image

image