ព័ត៌មាន

Huawei រកប្រាក់ចំណូលបាន 1.55 ពាន់លានដុល្លារអាមេរិកសម្រាប់ឆមាសទី ១​ ឆ្នាំ ២០១៩ នេះ

ក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei ទម្លាយថា អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុននេះគឺមានប្រាក់ចំណូលដល់ទៅ 11 ពាន់លានយ័ន (1.55 ពាន់លានដុល្លារអាមេរិក) សម្រាប់ឆមាសទី ១ នៅក្នុងឆ្នាំនេះ។ ប្រាក់ចំណូលនេះគឺដូចគ្នាទៅនឹងឆ្នាំមុនផងដែរ នេះបើតាមការបញ្ជាក់របស់ Reuters ។

កាលពីខែឧសភា ក្រុមហ៊ុន Huawei ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងការហាមប្រាមពីការទិញនូវបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិក ហើយអ្នកវិភាគជាច្រើននិយាយថាវាពិតជាប៉ះពាល់ដល់អាជីវកម្មក្រុមហ៊ុន Huawei នៅក្នុងឆមាសទី ២ ឆ្នាំនេះ។

លោក Ren Zhengfei ស្ថាបនិករបស់ក្រុមហ៊ុន Huawei បញ្ជាក់ថា វាអាចនឹងមានការខាតបង់ទឹកប្រាក់ 30 ពាន់លានដុល្លារបន្ទាប់ពីការហាមប្រាមរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងលទ្ធផលឆមាសទី ១ ឆ្នាំនេះ ក្រុមហ៊ុននិយាយថា សហរដ្ឋអាមេរិកត្រូវខាតបង់ប្រហែលជា 10 ពាន់លានដុល្លារនៅឆ្នាំនេះ។ ក្រុមហ៊ុន Huawei នៅឆមាសទី ១ នេះនាំចេញស្មាតហ្វូនបាន ១១៨ លានគ្រឿងដែលមានការកើនឡើង ២៤% រួមជាមួយនឹងម៉ាក Honor ផងដែរ។ ទិន្នន័យចេញពី​ Canalys បង្ហាញថា ក្រុមហ៊ុន Huawei នាំមុខទៅលើទីផ្សារស្មាតហ្វូននៅចិនដែលមានចំណែកទីផ្សារ 38.2% នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុនមានគោលដៅក្នុងការនាំចេញស្មាតហ្វូន ២៧០ លានគ្រឿងនៅឆ្នាំនេះ៕

image

image