ព័ត៌មាន

Huawei បញ្ជាក់ថាស្មាតហ្វូន Porsche Design Mate 30 RS នឹងបង្ហាញវត្តមានជាមួយស្មាតហ្វូន Mate 30 Series ដែរ

ម៉ាកយីហោស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Porsche Design នឹងនាំយកនូវស្មាតហ្វូនស៊េរីថ្មី Mate 30 series បង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Mate 30 Series នៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

នៅក្នុងរូបភាព Teaser ថ្មីមួយដែលធ្វើការចែករំលែករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នេះមានការបង្ហាញអំពីការឌីស្សាញថ្មីដែលស្មាតហ្វូននេះមានតួខ្លួនផលិតឡើងពីលោហធាតុ និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលខុសប្លែកពីស្មាតហ្វូន Mate 30 ថែមទៀត។

យ៉ាងណាមិញ វានៅមិនទាន់មានការបញ្ជាក់អំពីព័ត៌មានច្រើនដែលមានការទម្លាយអំពីរូបភាព Teaser នេះទេ ប៉ុន្តែយើងអាចនិយាយបានថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 ហើយវាក៏មានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងស្មាតហ្វូន​ Kirin 990 ។តម្លៃរបស់វាក៏នៅមិនទាន់ដឹងដែរ៕

image

image