ព័ត៌មាន

Huawei Mate 30 Pro បែកធ្លាយថ្មីលើកនេះកាន់តែច្បាស់លាស់ហើយ

ថ្មីៗនេះ យើងបានឃើញនូវរូបភាពរបស់ស្មាតហ្វូន Mate 30 RS បន្ទាប់មកគឺស្មាតហ្វូន Mate 30 ហើយក្រោយមកទៀតគឺស្មាតហ្វូន Mate 30 Lite ដែលនេះគឺជាការទម្លាយចេញពី Evleaks ។ ពេលនេះយើងទទួលបាននូវព័តមានបែកធ្លាយជាច្រើនទៀតរបស់ស្មាតហ្វូន Mate 30 Pro ។

ស្មាតហ្វូន Mate 30 Pro នេះត្រូវបានប្រកាសបង្ហាញកាលពីពេលមុននេះនៅក្នុងរូបភាព CAD ។ វាក៏មានរូបភាព Poster ថ្មីរបស់ស្មាតហ្វូន Mate 30 series ចេញពីប្រទេសចិនដែលបង្ហាញថា ស្មាតហ្វូន Flagship នេះគឺមានភ្ជាប់ជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ China Mobile ផងដែរ។

តាមការបញ្ជាក់របស់ព័ត៌មានមុននេះ ស្មាតហ្វូន Huawei Mate 30 Pro នេះនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 សម្រាប់ទំហំ 4G និង 5G ។ វាក៏មានប្រើប្រាស់នូវកាមេរ៉ា ៤ គ្រាប់ Leica SuperSensing ជាមួយនឹងអេក្រង់គែមកោង ការពង្រឹងទៅលើការឌីស្សាញកាន់តែស្រស់ស្អាតជាងមុន និងជាច្រើនទៀត។ ក្រុមហ៊ុន Huawei ប្រកាសថា ស្មាតហ្វូន Mate 30 series នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ខាងមុខនេះ៕

image

image

image