Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

តិចអត់ដឹងថា តើត្រូវដោះស្រាយយ៉ាងម៉េចពេលភ្លេចលេខសម្ងាត់ក្នុងទូរស័ព្ទរបស់អ្នក?

September 20
09:04 am 2019
Like and Share this page:

ជាទូទៅការចងចាំរបស់មនុស្សយើងគ្រប់រូប មានកម្រិតផ្សេងពីគ្នា អ្នកខ្លះមានការចងចាំបានល្អ រីឯអ្នកខ្លះទៀតមានការចងចាំខ្សោយ រឺឧស្សាហ៍ភ្លេចភ្លាំងច្រើន អាស្រ័យលើសមត្ថភាពខួរក្បាល នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រ ហេលស៍ថាម (Health Time)។ ចំពោះអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនអាចប្រឈមមុខនឹងបញ្ហាថ្លោះធ្លោយភ្លេចលេខសម្ងាត់ជាយថាហេតុ ឬដោយភាពចៃដន្យ រួចហើយពុំបានដឹងថា នឹងត្រូវដោះស្រាយយ៉ាងដូចម្តេចនោះទេ។

ដើម្បីឆ្លើយតបនឹងតម្រូវការ ក្នុងការផ្តល់ទំនុកចិត្តដល់អតិថិជនកុ្រមហ៊ុន ទូរស័ព្ទដៃដែលកំពុងឈរលើលំដាប់លេខរៀងទីមួយនៅកម្ពុជា (យោងតាមរបាយការណ៍ canalys ឆមាសទី២ ឆ្នាំ ២០១៩) គឺ OPPO បានបង្កើតនូវមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (OPPO Service Centre)ជាច្រើនកន្លែង ជាមួយនឹង សេវាកម្មរហ័សទាន់ចិត្ត។ ដូច្នេះអ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន OPPO Reno Series, ឬ OPPO F11 Pro រឺស៊េរីផ្សេងៗទៀតរបស់ក្រុមហ៊ុន OPPO អាចអញ្ជើញមកកាន់ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ផ្ទាល់ត្រឹមតែ រយៈពេល១ម៉ោង នឹង ទទួលបានសេវាកម្មដោះលេខសម្ងាត់ដោយឥតគិតថ្លៃថែមទៀតផង។

បច្ចុប្បន្ន មជ្ឈមណ្ឌល (OPPO Service Centre) ជួសជុលទូរស័ព្ទដៃ OPPO មានទីតាំងដូចខាងក្រោម៖

• ទីតាំង៖ ភ្នំពេញ (ទល់មុខវត្តកោះ) និង ( ផ្លូវវេងស្រេង)

• ទីតាំង៖ ក្រចេះ ( ឡុងដុងចាស់ទល់មុខដេប៉ូចែកចាយស្រាបៀរអង្គរ)

• ទីតាំង៖ កណ្តាល (ផ្លូវ NW-២១)

• ទីតាំង៖ បាត់ដំបង(ផ្លូវលេខ៣ទល់មុខ អេស ភី កុំព្យូទ័រ)

• ទីតាំង៖ កំពង់ចាម (នៅជាប់ ក្រុមហ៊ុន Smart ចាស់)

• ទីតាំង៖ ខេត្តព្រះសីហនុ (ក្នុងមហោស្រព)

• ទីតាំង៖សៀមរាប នៅលើ (ផ្លូវជាតិលេខ៦)និង មួយទីតាំងទៀតស្ថិតនៅផ្លូវផ្សារញ៉ែ

សរុបមករាល់ការទិញទូរស័ព្ទ OPPO គ្រប់ស៊េរី ជាពិសេសគឺ OPPO Reno Series និង OPPO F11 Pro ពិតជាមិនខកបំណងឡើយសំណព្វចិត្តទាំងអស់គ្នា! បានទាំងគុណភាពផលិតផល និង សេវាកម្មថែទាំបានយ៉ាងល្អ កុំគិតយូរពេកសម្រេចចិត្តឲ្យហើយទាន់មុនរដូវភ្ជុំបិណ្ឌ។

សម្រាប់ព័ត៌មានលម្អិត៖

លេខទូរស័ព្ទ: ០៩៨ ៩៦៩ ១១១

Facebook: https://web.facebook.com/OPPOCARECambodia/

Map:  https://oppo-kh.custhelp.com/app/contactoppo/service_center

image

image

imageimage

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 11643
Yesterday : 13602
This Month : 248960
Last Month : 436284
Total Visitor : 28203532