ព័ត៌មាន

CEO របស់ក្រុមហ៊ុន Huawei និយាយថា ល្បឿន 6G នឹងលឿនជាង 5G ដល់ទៅ ១០០ ដង

លោក Ren Zhengfei ស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថ្មីៗនេះបញ្ជាក់ថា ក្រុមហ៊ុនចាប់ផ្តើមទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) សម្រាប់បណ្តាញ 6G Network ហើយថ្មីនេះលោក Richard Yu ដែលជា CEO ផ្នែក Consumer Business របស់ក្រុមហ៊ុននេះក៏និយាយរឿងមួយចំនួនដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាថ្មីនាពេលអនាគតខាងមុខនេះផងដែរ។

លោក Yu  ធ្វើបទសម្ភាសន៍មួយនៅលើ CCTV របស់ចិនដោយប្រាប់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមហើយនៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបណ្តាញ 6G Network ដែលប្រហែលជាចំណាយពេល ១០ ឆ្នាំទៀតដើម្បីរៀបចំធ្វើពាណិជ្ជកម្មទៅលើបច្ចេកវិទ្យានេះ។

តាមការបញ្ជាក់របស់លោក Yu សម្រាប់បណ្តាញ 6G Network នេះគឺនឹងមានបណ្តាញផ្លូវពេញលេញទាំងផ្នែកអាកាស ដី និងសមុទ្រ។ សម្រាប់បណ្តាញ 5G នឹងធ្វើការពង្រីកទៅកាន់ terahertz-wave band ហើយល្បឿននៃការបញ្ជូនទិន្នន័យរបស់វាគឺលឿនជាង ១០០ ដងបើធៀបជាមួយនឹង 5G Network នោះ។ សម្រាប់ 6G Network នេះនឹងធ្វើការផ្តោតទៅលើសេវាកម្មជាច្រើនដូចជា , Internet of Things (IoT), ការប្រើប្រាស់នៅក្នុងឧស្សាហកម្ម, ការបើកបរស្វ័យប្រវត្តិ Autonomous Driving, រោងចក្រឆ្លាតវៃ (Smart Factory) និងផ្នែកជាច្រើនទៀតនេះបើតាមការបញ្ជាក់របស់លោក Yu ៕

image

image