ព័ត៌មាន

Honor Note 10 ទទួលបានវិញ្ញាបនបត្រ 3C ហើយវាអាចនឹងភ្ជាប់ជាមួយនឹងកាមេរ៉ា 64MP, Kirin 810 និង 20W charging

ស្មាតហ្វូន​ Note series​របស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor ត្រូវគេដឹងថានឹងមានអេក្រង់ធំ ហើយវាក៏មានការរំពឹងថាវានឹងបង្ហាញខ្លួននៅខែក្រោយនេះ។ នៅថ្ងៃទី ២០ ខែកញ្ញានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែទទួលបានវិញ្ញាបនបត្រសម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានលេខសម្គាល់ LRA-AL00 នៅក្នុង China Compulsory Certificate (3C) ខណៈពេលដែលស្មាតហ្វូន Honor Note 10 ថ្មីនេះនឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 20W charging និង 4G ផងដែរ។

Weibo blogger ដ៏ល្បីឈ្មោះបញ្ជាក់ថា ស្មាតហ្វូន Honor Note 10 នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាគោលដែលមានទំហំ 64MP ជាមួយនឹងសេនស័រ Samsung ISOCELL Bright GW1 sensor ។ សម្រាប់កាមេរ៉ា ២ ផ្សេងទៀតនោះគឺជាប្រភេទ ultra-wide-angle និង depth sensor ។

តាមការបញ្ជាក់នៅក្នុងព័ត៌មាននេះការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Honor Note 10 អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Honor V30 នៅចុងខែតុលាខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Honor នៅមិនទាន់ប្រកាសថ្ងៃជាក់លាក់របស់វានៅឡើយទេ៕

image

image