ព័ត៌មាន

NOKIA MOBILE បញ្ចេញនូវដុយដោតជញ្ជាំង (WALL CHARGER) ដែលមានរន្ធដោត 4 ផត

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ពេលនេះចាប់ផ្តើមធ្វើការដាក់លក់នូវ Accessory ថ្មីរបស់ខ្លួនហើយ។ សម្រាប់ Nokia 4-Port Wall Charger គឺជាដុយដោតជញ្ជាំងដែលមានរន្ធផត 4 USB ports សម្រាប់ប្រើប្រាស់ជាមួយនឹង MicroUSB ឬ USB Type C នៅក្នុងពេលតែមួយបានយ៉ាងងាយស្រួលបំផុត។

ដុយដោត 4-Port Wall Charger នេះគឺប្រើប្រាស់នូវកម្លាំង 20W ជាមួយនឹងភ្លើង 10W ក្នុងមួយផត ឬ 5W នៅពេលដែលដោត ២ ផង។ សម្រាប់ស្មាតហ្វូន Nokia 7.2 និង 6.2 គឺអាចទ្រទ្រង់ជាមួយនឹងកម្លាំងនៃការសាកថ្ម 10W charging ហើយអ្នកអាចបញ្ចូលថាមពលថ្មម្តងបាន ២ នៅក្នុងពេលតែមួយថែមទៀត។

ដុយដោតជាប់ជញ្ជាំង wall charger នេះអាចរកទិញបាននៅក្នុងប្រទេសឥណ្ឌានៅក្នុងហាង Nokia Store នៅក្នុងតម្លៃ Rs. 1,799 ឬ 25 ដុល្លារអាមេរិក។ យ៉ាងណាមិញ វានៅមិនទាន់ស្ថិតនៅក្នុងបញ្ជីនៃគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Nokia ពិភពលោកនៅឡើយទេ ប៉ុន្តែអ្នកអាចរកទិញបាននៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ៕

image

image