ព័ត៌មាន

NOKIA 3.1 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញា ឆ្នាំ ២០១៩

នៅក្នុងខែកញ្ញាដែលនឹងបញ្ចប់ទៅឆាប់ៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នៅតែបន្តក្នុងការបញ្ចេញនូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញាទៅលើស្មាតហ្វូន Nokia Android ជាច្រើនរបស់ខ្លួន។ ស្មាតហ្វូនចុងក្រោយគេដែលទទួលបាននូវ Patch សុវត្ថិភាពខែកញ្ញានេះគឺ Nokia 3.1 ។

Nokia 3.1 គឺស្ថិតនៅក្នុងបញ្ជីនៃស្មាតហ្វូនចំនួន ១៣ ក្នុងចំណោមស្មាតហ្វូនជាច្រើនរបស់ Nokia ដែលទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញានេះ។ ស្មាតហ្វូន Nokia 3, 5, 6 និង​ Nokia 8 ទទួលបានការអាប់ដេតហើយ ខណៈពេលដែល Nokia 1 និង​ Nokia 1 Plus អាចនឹងទទួលបាននូវការអាប់ដេតឆាប់ៗនេះ។ បើអ្នកប្រើប្រាស់ស្មាតហ្វូន Nokia 3.1 អ្នកអាចឆែកមើលបាននៅក្នុង Settings->System->System Updates ៕

image