ព័ត៌មាន

តម្លៃរបស់ Huawei Mate 30 Series នៅក្នុងប្រទេសចិនគឺថោកខ្លាំងជាងទីផ្សារនៅអ៊ឺរ៉ុប

កាលពីថ្ងៃទី ២៦​ខែកញ្ញានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសដាក់លក់ស្មាតហ្វូន Mate 30 របស់ខ្លួននៅក្នុងប្រទេសចិន ហើយនៅថ្ងៃដដែលនោះក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ថា ការលក់ស្មាតហ្វូន Huawei Mate 30 series គឺមានតម្លៃឈានដល់ទៅ 70.1 លានដុល្លារអាមេរិកនៅក្នុងការលក់រយៈពេលត្រឹមតែ ១ នាទីប៉ុណ្ណោះនៅលើ Vmall.com ។

ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការចាប់ផ្តើមការលក់ស្មាតហ្វូន 4G version តែប៉ុណ្ណោះ ខណៈពេលដែលជំនាន់ 5G version នឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺមានតម្លៃទាបជាងទីផ្សាររបស់អ៊ឺរ៉ុបដល់ទៅ 40% នេះបើតាមការប្រកាសនៅថ្ងៃទី ១៩ ខែកញ្ញានេះ។

សម្រាប់តម្លៃរបស់ស្មាតហ្វូន Huawei Mate 30 គឺចាប់ពីតម្លៃ 3999 yuan (513 euro) នៅក្នុងប្រទេសចិនបើធៀបជាមួយនឹងតម្លៃ 799 euro (6,262 yuan) នៅអ៊ឺរ៉ុប។ សម្រាប់ស្មាតហ្វូន Mate 30 Pro គឺមានតម្លៃ 5799 yuan (744 euro) នៅក្នុងប្រទេសចិនបើធៀបជាមួយនឹងអ៊ឺរ៉ុបគឺមានតម្លៃ 1049 euro (8,221 yuan) ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អាចនឹងធ្វើការបង្កើនការលក់របស់ខ្លួនដែលឈានដល់ទៅ 20 លានគ្រឿងនៅមុនដាច់ឆ្នាំនេះ៕

image

image