ព័ត៌មាន

អ្នកប្រើប្រាស់ជាច្រើនរាយការណ៍ថា កំហុសឆ្គងនៃ iOS 13 iPhone Touch ID Bug ធ្វើអោយពិបាកក្នុងការ Log ទៅក្នុងកម្មវិធី Apps ភាគីទី ៣

ក្រុមហ៊ុនApple បញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលជាប្រព័ន្ធប្រតិបត្តិការថ្មីដ៏សំខាន់របស់ខ្លួននៅដើមខែនេះ។ ខណៈពេលដែល iOS មានការអាប់ដេត វាបានភ្ជាប់មកជាមួយនូវមុខងារថ្មីៗជាច្រើនរួមទាំង Dark Mode។ គេរាយការណ៍ថា វាបណ្តាលឱ្យមានកំហុសលើ Touch ID ដែលរំខានដល់កម្មវិធីរបស់ភាគីទីបីដើម្បី log in។ អ្នកប្រើប្រាស់ជាច្រើនរាយការណ៍អំពីកំហុសនៅលើបណ្តាញទំនាក់ទំនងសង្គម។ កំហុសហាក់ដូចជាមានឥទ្ធិពលលើតែ Touch ID និងមិនមានបញ្ហាលើមុខងារ Face ID ។ ប្រភពបន្ថែមថា បញ្ហានេះមិនត្រឹមតែកើតនៅលើប្រព័ន្ធប្រតិបត្តិការ iOS 13 ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកើតឡើងលើប្រព័ន្ធប្រតិបត្តិការ iOS 13.1.1 ផងដែរ។

អ្នកប្រើប្រាស់ជាច្រើននៅលើបណ្តាញសង្គម Twitter បង្ហាញថា មុខងារTouch ID មិនមានដំណើរការទាន់ពេលវេលាទេ បន្ទាប់ពីមានការធ្វើបច្ចុប្បន្នភាពឧបករណ៍ជាមួយប្រតិបត្តិការ iOS 13។  ផលប៉ះពាល់របស់វាកើតឡើងទៅលើកម្មវិធីធនាគារផ្សេងៗក៏ដូចជាកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ Barclays, Starling Bank, Santander និង 1Password  ហើយមិនចំពោះតែអ្នកប្រើiOS 13 ដើមប៉ុណ្ណោះទេ ប៉ុន្តែលើប្រព័ន្ធប្រតិបត្តិការ iOS 13.1 និង iOS 13.1.1 ក៏មានបញ្ហាដូចគ្នាផងដែរ។ ក្រៅពីព័ត៌មានរបស់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គមធ្វីតទ័រ មានខ្សែវីដេអូមួយចំនួនបង្ហាញពាក់ព័ន្ធនឹងបញ្ហា Touch ID លើគេហទំព័ររបស់ Apple Communities។

អ្នកអភិវឌ្ឍន៍ខ្លះក៏បានប្រទះឃើញពីបញ្ហារបស់វានៅពេលមានការចេញផ្សាយកម្រិតបែតា iOS 13.1 នៅដើមខែនេះ។  ប្រភព 9to5Mac បង្ហាញពីបញ្ហាចុងក្រោយបង្អស់ថា សូមប្រុងប្រយ័ត្នបន្ទាប់ពីប្រព័ន្ធពិនិត្យភាពត្រូវគ្នារបស់ស្នាមម្រាមដៃដែលរក្សាទុកប្រែជាមើលមិនឃើញ។លោក Benjamin Mayo  ក្រុមការងាររបស់ក្រុមហ៊ុន 9to5Mac លើកឡើងថាបញ្ហានេះជះឥទ្ធិពលលើម៉ូដែល iPhone ដែលប្រើប្រព័ន្ធ iOS 13 ទាំងអស់ដែលមានម៉ូឌុល Touch ID។ នេះមានន័យថា អ្នកនឹងសម្គាល់ឃើញភាពមិនប្រក្រតីរបស់វានៅលើ iPhone SE, iPhone 6s, iPhone 6s Plus, iPhone 7, iPhone 7 Plus, iPhone 8 ឬ iPhone 8 Plus ។

ទោះយ៉ាងណាក៏ដោយ គេសម្គាល់ថា អ្នកប្រើប្រាស់មិនអាចដោះស្រាយកំហុសនោះបានទេ។ យើងធ្លាប់បានទាក់ទងទៅក្រុមហ៊ុន Apple ដើម្បីធ្វើអត្ថាធិប្បាយលើបញ្ហានេះហើយយើងនឹងផ្តល់យោបល់បន្ថែមនៅពេលដែលយើងទទួលបានដំណឹងមកវិញ។ ចាប់តាំងពី iPadOS ប្រើប្រព័ន្ធប្រតិបត្តិការ iOS បញ្ហានេះអាចប៉ះពាល់ដល់អ្នកប្រើប្រាស់ iPad មួយចំនួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយវានឹងមិនប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលប្រើមុខងារ Face ID នោះទេ។ ក្រុមហ៊ុន Apple អាចជួសជុលកំហុសតាមរយៈការចេញផ្សាយកំណែថ្មីរបស់ iOS 13 ។ ទន្ទឹមនឹងនេះអ្នកអាចព្យាយាមចូលកម្មវិធីរបស់អ្នកដោយដាក់ម្រាមដៃរបស់អ្នកនៅលើប៊ូតុងHome ក្នុងរយៈពេលយូរជាងធម្មតា។ 

image

image