ព័ត៌មាន

ពេលនេះ Microsoft Outlook អាចប្រើប្រាស់បាននៅលើ Galaxy Watch ហើយ!

ប្រសិនបើអ្នកប្រើប្រាស់នូវស្មាតវ៉ចហើយអ្នកចង់ធ្វើការបើកមើលទៅលើអ៊ីម៉ែលរបស់អ្នកដោយមិនចាំបាច់ពឹងផ្អែកនៅលើស្មាតហ្វូននោះ នេះគឺជាអ្វីដែលក្រុមហ៊ុន Microsoft នាំយកនូវ Outlook សម្រាប់អ្នកនៅថ្ងៃនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ថា Microsoft Outlook អាចប្រើប្រាស់បានហើយនៅលើ Galaxy Watch ។

Samsung Galaxy Watch ឬ Watch Active series ពេលនេះអាចដំណើរការបានជាមួយនឹងកម្មវិធី Outlook app ដើម្បីធ្វើការបង្ហាញនូវ notifications សម្រាប់អ៊ីម៉ែលដែលអ្នកទទួលបាននៅលើស្មាតហ្វូនរបស់អ្នក។ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ក៏បញ្ចេញនូវ version ចុងក្រោយបំផុតនៃ​Outlook សម្រាប់ Android នៅលើនាឡិកា Samsung Smartwatch របស់អ្នកបានហើយ!

image