ព័ត៌មាន

តោះមើលគ្រឿងក្នុងរបស់ NOKIA 800 TOUGH មើលថាមានអ្វីខ្លះ?

Nokia 800 Tough គឺជាទូរស័ព្ទដែលមានរូបរាងស្រស់ស្អាតជាមួយនឹងជ័រស្វិតដ៏រឹងមាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់តាំងពីការវិលត្រឡប់របស់ស្មាតហ្វូនម៉ាកយីហោ Nokia ទៅលើទីផ្សារនោះ។ ទូរស័ព្ទនេះភ្ជាប់ជាមួយនឹងមុខងារជាច្រើនដែលគួរអោយចាប់អារម្មណ៍ដែលក្នុងនោះក៏មានការទ្រទ្រង់ទៅលើ Google Assistant និង Whatsapp ថែមទៀត។

ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើទូរស័ព្ទដែលមានរូបរាងស្វិតរឹងមាំនេះ ពេលនេះ YouTube channel ឈ្មោះថា Phước Phè Phỡn បានធ្វើការដោះមើលគ្រឿងក្នុងរបស់ទូរស័ព្ទ Nokia 800 Tough នេះផ្ទាល់ៗតែម្តង។ បន្ទាប់ពីការដោះទៅលើខ្ចៅចំនួន​៨ រួចមួយនៅលើផ្នែកខាងក្រោយរបស់ទូរស័ព្ទនេះ យើងត្រូវធ្វើការដោះខ្ចៅខាងក្នុងចំនួន ១៣ ទៀតនៅក្រោម Motherboard និងថាមពលថ្មនោះ។

តោះទស្សនាការដោះមើលគ្រឿងក្នុងរបស់ Nokia 800 Tough ទាំងអស់គ្នា៖

 image

image