ព័ត៌មាន

Huawei ចាប់ផ្តើមដំណើរការនូវ 5G WiFi series ដំបូងបំផុតក្នុងលោកដែលទ្រទ្រង់ទៅលើ NSA/SA

នៅក្នុងថ្ងៃទី ២៣ ខែតុលានេះ នៅក្នុងព្រឹត្តិការណ៍មួយនៃការសម្ភោធន៍ឧបករណ៍ 5G នៅក្នុងប្រទេសចិន ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបញ្ចេញនូវ 5G Wifi series Pro version ដែលមានថាមពលថ្មទំហំ 8000mAh ហើយប្រភេទមិនមែន Pro គឺមានថាមពលថ្មទំហំ 4000mAh ។

សម្រាប់ឧបករណ៍ 5G WiFi នេះគឺប្រើប្រាស់នូវបន្ទះឈីប Balong 5000 chip និងទ្រទ្រង់នូវ NSA/SA dual-mode 5G networks ថែមទៀត។ សម្រាប់ WiFi នេះមិនត្រឹមតែផ្តល់នូវការតភ្ជាប់ 5G connectivity ប៉ុន្តែវាអាចដំណើរការជា power bank ដែលអាចបញ្ចូលថាមពលថ្ម 40W និង 22.5W wired charging និង 15W reverse wireless charging ផងដែរ។

Wifi នេះក៏មានភ្ជាប់ជាមួយនឹង smart network switching AI ដែលអាចធ្វើការផ្លាស់ប្តូរស្វ័យប្រវត្តិទៅលើ network ជាមួយនឹងស្ថេរភាពយ៉ាងល្អបំផុត។ Huawei WiFi series នេះមាន ២ ពណ៌គឺ Elegant Black និង Ceramic White ហហើយវានឹងដាក់លក់នៅខែធ្នូ៕

image

image