ព័ត៌មាន

ការចុះឈ្មោះប្រើប្រាស់ EMUI 10 នៅលើស្មាតហ្វូន Huawei Mate 20 X (5G) ចាប់ផ្តើមនៅក្នុងប្រទេសចិនហើយ!

នៅថ្ងៃទី ៣០ ខែតុលានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងប្រទេសចិនចាប់ផ្តើមការចុះឈ្មោះទៅលើ EMUI 10.0សម្រាប់អ្នកប្រើប្រាស់នៅលើស្មាតហ្វូន Huawei Mate 20 X (5G) ។ សម្រាប់ការចុះឈ្មោះនេះគឺចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ។

ស្មាតហ្វូន Huawei Mate 20 X (5G) ត្រូវទាមទារអោយមានការអាប់ដេតទៅកាន់ EMUI version 9.1.1.195 ដែលអ្នកប្រើប្រាស់អាចឆែកមើលបាននៅក្នុង Settings > System ។ អ្នកគួរតែធ្វើការ back up ទៅលើទិន្នន័យរបស់អ្នកជាមុនសិនដើម្បីការពារកុំអោយមានការខាតបង់។

កាលពីពេលមុននេះ ស្មាតហ្វូន​ Huawei Mate 20, 20 Pro, 20 X បានទទួលនូវកម្មវិធី EMUI 10 beta program ហើយពេលនេះស្មាតហ្វូន Mate 20 X (5G) ក៏ទទួលបាននូវការអាប់ដេតទៅលើ EMUI 10 ហើយ៕

image

image