ព័ត៌មាន

រដ្ឋាភិបាលនៃប្រទេសឆេក (Czech) អនុម័តពន្ធឌីជីថលដែលផ្តោតលើក្រុមហ៊ុនអ៊ីនធឺណិតធំៗ

ក្រសួងហិរញ្ញវត្ថុនិយាយថារដ្ឋាភិបាលឆេកអនុម័តលើសំណើពន្ធឌីជីថលចំនួន ៧ ភាគរយកាលពីថ្ងៃច័ន្ទក្នុងគោលបំណងជំរុញដល់ការផ្តល់ថវិកាដល់រដ្ឋតាមរយៈការយកពន្ធលើការផ្សាយពាណិជ្ជកម្មដោយក្រុមហ៊ុនអ៊ីនធឺណេតធំៗដូចជា Google និង Facebook ។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថា ពន្ធដែលស្នើឡើងនេះគ្របដណ្តប់លើប្រាក់ចំណូលដែលទទួលបានពីការផ្សាយពាណិជ្ជកម្មដែលផ្តល់គោលដៅទីផ្សារឌីជីថល និងការលក់ទិន្នន័យរបស់អ្នកប្រើប្រាស់។ វានឹងផ្តោតលើសេវាកម្មដែលផ្តល់ជូនអ្នកប្រើប្រាស់ជាច្រើននៅឆេក។

image

ពន្ធនេះនឹងអនុវត្តចំពោះក្រុមហ៊ុនដែលមានប្រាក់ចំណូលជាសកលជាង ៧៥០ លានផោន (៨២៦,៥ លានដុល្លារ) ជារៀងរាល់ឆ្នាំ ប្រាក់ចំណេញ ១០០ លាន crowns (៤,៣២ លានដុល្លារ) នៅលើទីផ្សាររបស់ប្រទេសឆេក និងឈានដល់ចំនួនលើសពីគណនីអ្នកប្រើប្រាស់ជាង ២០០,០០០ នាក់។

image

ក្រសួងហិរញ្ញវត្ថុនិយាយថាខ្លួនប៉ាន់ស្មានទៅលើពន្ធដែលខ្លួននិយាយថានឹងមានជាបណ្តោះអាសន្នរហូតដល់កិច្ចព្រមព្រៀងពិភពលោកដែលអាចនឹងកើនឡើងដល់ ២,១ ពាន់លាន crowns នៅឆ្នាំក្រោយនេះ ប្រសិនបើវាចូលជាធរមាននៅខែមិថុនា និងប្រហែល ៥ ពាន់លានប្រចាំឆ្នាំក្នុងឆ្នាំបន្ទាប់៕