ព័ត៌មាន

ក្រុមហ៊ុន NOKIA MOBILE បញ្ចេញទូរស័ព្ទ NOKIA 2720 FLIP ពណ៌ក្រហមដែលពិតជាស្រស់ស្អាតមែនទែន!

នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រកាសបង្ហាញនូវកាសស្តាប់ Nokia True Wireless Earbuds ដែលមានពណ៌ក្រហម និងពណ៌ទឹកប្រាក់នោះ អ្នកប្រើប្រាស់ជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង។ ជាក់ស្តែងទូរស័ព្ទ Nokia 1 Plus ដែលមានពណ៌ខាងក្រោយពណ៌ក្រហមពិតជាស្រស់ស្អាតខ្លាំងមែនទែន។

image

image

ពេលនេះ សមាជិកថ្មីដែលនឹងមានពណ៌ក្រហមទៀតនោះគឺទូរស័ព្ទ Nokia 2720 Flip ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះទើបតែប្រកាសបង្ហាញទូរស័ព្ទថ្មីនេះនៅលើ Twitter របស់ខ្លួន។ ទូរស័ព្ទពណ៌ក្រហមដ៏ស្រស់ស្អាតនេះគឺមានដាក់លក់នៅគ្នុងទីផ្សាររបស់ប្រទេសឥណ្ឌាមុនគេ ហើយបន្ទាប់មកនឹងបន្តទៅកាន់ទីផ្សារអន្តរជាតិជាច្រើនទៀត៕