Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 ស្មាតហ្វូន 5G NOKIA ត្រូវបង្ហើបអោយដឹងនៅក្នុងព្រឹត្តិការណ៍ SNAPDRAGON SUMMIT

December 05
11:37 pm 2019
Like and Share this page:

Nokia Mobile គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលជាដៃគូរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ដែលធ្វើការចែករំលែកនូវការធ្វើបទបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Snapdragon Summit នៅក្នុង Hawaii ដែលក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm គឺជាអ្នករៀបចំនោះ។ នៅក្នុងថ្ងៃដំបូងនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm និយាយអំពីសមត្ថភាពនៃបន្ទះឈីប SoCs 5G របស់ខ្លួនដែលនឹងធ្វើការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា វីដេអូ ហ្គេម និងដំណោះស្រាយទៅលើបច្ចេកវិទ្យា 5G ថែមទៀតផង។

image

សម្រាប់ CPOរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile លោក Juho Sarvikas ក៏ធ្វើបទបង្ហាញមួយនៅលើឆាកនៃព្រឹត្តិការណ៍នេះផងដែរ។ លោក Juho Sarvikas ធ្វើបទបង្ហាញបានយ៉ាងល្អដែលក្នុងនោះគាត់ក៏លើកឡើងអំពីស្មាតហ្វូន Nokia 5G ជាមួយនឹងការលើកឡើងអំពីលក្ខណៈសម្បត្តមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។

image

ស្មាតហ្វូន Nokia ថ្មីនេះគឺអាចមើលឃើញថាមានគែមធ្វើពីស្ពាន់ដែលមានផ្នែកខាងក្រោយកោងដែលមើលទៅប្រហែលជាកាមេរ៉ាខាងក្រោយរបស់វា ឬប្រហែលជាគែមអេក្រង់កោងរបស់វាផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងថែមទៀត។ ស្មាតហ្វូន Nokia 5G នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 765 ហើយវាក៏ទ្រទ្រ់ងនូវ band FDD (600MHz) ហើយវាទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀត។ ស្មាតហ្វូន 5G នេះនឹងមានអេក្រង់ PureDisplay និង Zeiss Imaging ហើយវានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC2020 ផងដែរ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 11511
Yesterday : 17092
This Month : 229034
Last Month : 496099
Total Visitor : 26124188