ព័ត៌មាន

PAGE ផ្លូវការបញ្ជាក់ថា សម្រាប់ការលក់ទូរទស្សន៍ឆ្លាតវៃ NOKIA SMART TV គឺនៅថ្ងៃទី ១០ ខែធ្នូ

ក្រុមហ៊ុន Flipkart ទើបតែបញ្ចេញនូវ Page ផ្លូវការសម្រាប់ទូរទស្សន៍ឆ្លាតវៃ Nokia Smart TV ។ សម្រាប់ទូរទស្សន៍ទំហំ 55-inch 4K Smart TV នឹងដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសឥណ្ឌាតាមរយៈក្រុមហ៊ុនបច្ចេកវិទ្យា Flipkart ។ ការលក់នេះត្រូវគេរំពឹងថានឹងចាប់ផ្តើមពីថ្ងៃទី ១០ ខែធ្នូនេះ។

image

ទូរទស្សន៍ Nokia Smart TV គឺជាគម្រោងមួយនៅក្រោមភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Nokia ។ ក្រុមហ៊ុន Flipkart នឹងទទួលខុសត្រូវក្នុងការដាក់លក់ទូរទស្សន៍នេះនៅលើទីផ្សារ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia ត្រូវប្រាកដថាម៉ាកយីហោនេះនឹងមិនប្រើប្រាស់ខុសទិសដៅនោះទេ។ នៅលើទំព័រ Page របស់ក្រុមហ៊ុន Flipkart នេះនិយាយថា ទូរទស្សន៍នេះនឹងប្រើប្រាស់នូវបន្ទះឈីប “PureX quad-core processor” ជាមួយរ៉េមទំហំ 2.25GB ។ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Intelligent Dimming Technology, Dolby Vision និង HDR 10 នៅលើ Board រួមទាំងបច្ចេកវិទ្យា Dolby Audio, Dolby Digital និង DTS TruSurround technologies ថែមទៀត។

image

កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Clear View និង Clear Sound technology ថែមទៀត។ វានឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 និង Google Assistant ថែមទៀតផង។ វាក៏មានភ្ជាប់ជាមួយនឹង Hotkeys សម្រាប់បញ្ជាទៅកាន់ Netflix និង YouTube ផងដែរ៕