ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូន Enjoy 10S ដែលភ្ជាប់ជាមួយនឹងរ៉េម និងម៉េមូរីធំជាងមុន

ស្មាតហ្វូន Enjoy 10S របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដាក់លក់ហើយនៅក្នុងប្រទេសចិន ហើយវាក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ Vmall.com ស្ងាត់ៗកាលពីខែតុលាផងដែរ ប៉ុន្តែនៅថ្ងៃនេះ​ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកាសជាផ្លូវការថាស្មាតហ្វូននេះនឹងមានរ៉េម និងម៉េមូរីធំជាងមុន។ សម្រាប់ការឌីស្សាញ និងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺនៅរក្សាដដែល។

image

លក្ខណៈសម្បត្តិ

អេក្រង់: 6.3 inch FHD+ OLED display (punch hole)

Processor: Kirin 710F

RAM/Storage: 6/8GB RAM + 64/128GB Storage (expandable up to 256GB)

កាមេរ៉ាខាងក្រោយ: 48MP Main camera (f/1.8) + 8MP Ultra wide angle  (f/2.4) + 2MP Depth (f/2.4)

កាមេរ៉ាខាងមុខ: 16MP selfie (f/2.0)

ថ្ម: 4000mAh (10W wired charging)

Software: EMUI 9.1 (Android 9)

វិមាត្រ: 157.4 x 73.2 x 7.75mm (163g)

ប្រព័ន្ធសុវត្ថិភាព: Side Fingerprint

image

ស្មាតហ្វូន Huawei Enjoy 10S បង្ហាញខ្លួនដំបូងជាមួយនឹងទំហំ 6/64GB version ជាមួយនឹងតម្លៃ 1599 CNY (225 USD) ។ ពេលនេះសម្រាប់ទំហំ 6/128GB គឺមានតម្លៃ 1799CNY (255 USD) និងទំហំ 8/128GB version គឺមានតម្លៃ 1999CNY (283 USD) ៕