ព័ត៌មាន

NOKIA ក្លាយជាម៉ាកយីហោស្មាតហ្វូនចំណាត់ថ្នាក់ទី ២ នៅក្នុងប្រទេសអ៊ីរ៉ង់

ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ហើយក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសហ្វាំងឡង់នេះក៏មានការចាប់អារម្មណ៍ខ្លាំងនៅលើពិភពលោកផងដែរ។ ប៉ុហន្តែសម្រាប់ទីផ្សារមួយចំនួន Nokia គឺជាម៉ាកយីហោដែលមានការទទួលស្គាល់ខ្ពស ហើយវាមានការលក់មានសន្ទុះខ្លាំងក្លាថែមទៀតផង។ ជាក់ស្តែង សម្រាប់ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសអ៊ីរ៉ង់នោះ Nokia គឺមានការគាំទ្រខ្លាំងក្លាមែនទែន។

 image

ការប្រើប្រាស់ស្មាតហ្វូននៅក្នុងប្រទេសអ៊ីរ៉ង់គឺមានចន្លោះពី 2.5 លានគ្រឿង ទៅ 4.9 លានគ្រឿងនៅក្នុងមួយខែនេះបើតាមការស្ទាបស្ទង់ចេញពីសមាគមន៍អ្នកនាំចូលទូរស័ព្ទចល័តថេប្លេតនិងគ្រឿងបន្ថែម (The Association of Mobile Importers, Tablets and Accessories)។ ជាមធ្យម វាមានប្រហែលជា 5.4 លានគ្រឿងរបស់ស្មាតហ្វូន Nokia ដែលបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសអ៊ីរ៉ង់នៅក្នុងរយៈពេល  ៦ ខែដំបូង ហើយ 51% ទៀតគឺគ្របដណ្តប់ដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។

image

ស្មាតហ្វូន Nokia គឺជាប់ចំណាត់ថ្នាក់លេខ ២​ដែលមានចំនួនប្រហែលជា 23%​ ឬ 1.4 លានគ្រឿង ទៅលើការនាំចូលទៅក្នុងប្រទេសនេះ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei ឈរនៅលេខ ៣ ដែលមានការនាំចូលប្រហែលជា​ 8%ឬ 695K គ្រឿង។ សមាគមន៍នេះធ្វើការតាមដានទៅលើលេខ registered IMEI និងផ្តល់នូវស្ថិតិសម្រាប់ទីផ្សារនៅក្នុងប្រទេសអ៊ីរ៉ង់នេះ៕