ព័ត៌មាន

ក្រុមហ៊ុន Huawei និងក្រុមហ៊ុន BT របស់ប្រទេសអៀរឡង់បញ្ចប់ការបញ្ជូនទិន្ន័យនៅក្នុងល្បឿន 1.2Tb/s real-time ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ

ថ្មីៗនេះក្រុមហ៊ុន Huawei និង BT អៀរឡង់បានបញ្ចប់ការសាកល្បងការបញ្ជូនទិន្នន័យ 1.2Tb/s លើកដំបូងនៅក្នុងក្នុងឧស្សាហកម្មនេះ។ ដើម្បីធ្វើការបង្កើតនូវគម្រោងនេះគឺមានការប្រើប្រាស់នូវ OptiXtreme series oDSP chips របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង optical transmission modules កម្រិតខ្ពស់ដើម្បីអនុវត្តន៍ទៅលើការបញ្ចូនទិន្នន័យកម្រិតលឿនបំផុតជាមួយនឹងមជ្ឈមណ្ឌលទិន្នន័យពីរនៅក្នុងទីក្រុង Dublin ជាមួយនឹងកម្រិតនៃការបញ្ចូនទិន្នន័យដល់ទៅ 1.2 Tb/s ។

image

តាមការបញ្ជាក់របស់ Huawei សម្រាប់ OptiXtreme series oDSP ជាមួយនឹងបច្ចេកទេស Channel-Matched Shaping (CMS) និង AI neuron modules ដែលអាចធ្វើការបង្កើននូវប្រសិទ្ធិភាពនៃការបញ្ចូនទិន្នន័យនេះថែមទៀត។ ជាមួយនឹងប្រព័ន្ធ Huawei’s Super-C line system នេះវាមានសមត្ថភាពដល់ទៅ 48 Tb/s​ដែលអាចសម្រេចបានលឿនជាង WDM systems ដល់ទៅ 6 ដង។

image

ការបង្ហាញស្ថិតិចុងក្រោយរបស់ក្រុមហ៊ុន OVUM ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់លេខ ១ ទៅលើការដឹកជញ្ជូនទិន្នន័យបានលឿនបំផុតនៅក្នុងរយៈពេល​៩ ឆ្នាំនេះ។ សម្រាប់បច្ចេកវិទ្យា 5G នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការពង្រីកទៅលើបណ្តាញ network bandwidth របស់ខ្លួននឹងការពង្រីកទៅលើកុងត្រា 5G កាន់តែច្រើនបន្ថែមទៀតនៅក្នុងពិភពលោកទាំងមូល៕