ព័ត៌មាន

NOKIA 2720 និង NOKIA 800 នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី ១៦ ខែធ្នូនេះ!

Nokia 2720 និង Nokia 800 ទើបតែឆ្លងកាត់នូវវិញ្ញាបនបត្រ TENAA ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រកាសនៅលើបណ្តាញសង្គម Weibo របស់ខ្លួនថា ទូរស័ព្ទបត់ Nokia 2720 Flip និង Nokia 800 Tough នឹងបង្ហាញខ្លួននៅលើទីផ្សាររបស់ចិននៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ នេះ។ ទូរស័ព្ទទាំងពីរនេះដំណើរការនូវ KaiOS ។

image

សម្រាប់តម្លៃ និងពណ៌របស់ទូរស័ព្ទទាំងពីរនេះនៅមិនទាន់ប្រកាសអោយដឹងនៅឡើយទេ ប៉ុន្តែនៅក្នុងបញ្ជីរបស់ TENAA បញ្ជាក់អំពីទូរស័ព្ទ 2720 ពណ៌ខ្មៅ និង Nokia 800 ពណ៌ប្រផេះដ៏ស្រស់ស្អាត។ សម្រាប់ទីផ្សារនៅកម្ពុជាម៉ូឌែលទាំងពីរនេះក៏ដាក់លក់នៅលើទីផ្សារផងដែរនៅទូទាំងប្រទេស៕

image