ស្មាតហ្វូនស៊េរីថ្មី Huawei P40 series នឹងនាំយកនូវកម្លាំងម៉ាស៊ីនថ្មី បច្ចេកវិទ្យាកាមេរ៉ាកាន់តែប្រសើរជាងមុន និងថាមពលថ្មធំជាងមុនថែមទៀត ហើយព័ត៌មានថ្មីនេះមានការបង្ហើបអំពី Charging Power របស់ស្មាតហ្វូននេះផងដែរ។ ថ្មីនេះ សម្រាប់ Huawei charger 65W ត្រូវបង្ហាញខ្លួននៅលើ Weibo ហើយវាមានការបញ្ជាក់ថា សម្រាប់ Charger នេះគឺប្រើប្រាស់សម្រាប់ស្មាតហ្វូន P40 series ។
វាមានការបង្ហើបថាសម្រាប់ Charger នេះគឺមានការដាក់លក់ដាច់ដោយឡែក ហើយវាមានខ្សែ dual Type-C ចំនួន ១ ម៉ែត្រថែមទៀត។ ស្មាតហ្វូន Mate X 5G គឺជាស្មាតហ្វូនតែមួយគត់របស់ Huawei ដែលមានភ្ជាប់ជាមួយនឹង 55W charging ហើយស្មាតហ្វូន P និង P នឹងមានភ្ជាប់ជាមួយនឹង 40W SuperCharge ។
ស្មាតហ្វូន Huawei Mate X 5G ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ 65W charger ចេញពី 3C ដែលយើងឃើញនៅលើស្មាតហ្វូន Huawei Mate Xs 5G ដែលនឹងបង្ហាញខ្លួននៅក្នុងខែមីនា ឆ្នាំ ២០២០ ហើយវានឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 5G ថែមទៀត៕