Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

NOKIA ស្ថិតនៅក្នុងចំណោមម៉ាកយីហោដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក (BRAND FINANCE)

December 20
12:08 am 2019
Like and Share this page:

Brand Finance ទើបតែចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនអំពីម៉ាកយីហោក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលមានការរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោកនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ វាមានព័ត៌មានលម្អិតដែលគួរអោយចាប់អារម្មណ៍ចំនួន ២ នៅក្នុងរបាយការណ៍នេះ។ ទីមួយ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺជាម៉ាកយីហោនៅក្នុងចំណោមម៉ាកយីហោទាំង ២៥ ដែលមានការរីកចម្រើនលឿនជាងគេបំផុតរបស់ពិភពលោក និងទី ២ គឺជាម៉ាកយីហោដែលមានការរីកចម្រើនលឿនបំផុតចំណាត់ថ្នាក់ទី ២ នៅអ៊ឺរ៉ុប។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា​ Nokia គឺជាម៉ាកយីហោដែលមានឥទ្ធិពល។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយនេះផ្តល់នូវការផ្សព្វផ្សាយទៅលើបច្ចេកវិទ្យា 5G និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិយីហោដោយប្រុងប្រយ័ត្នទៅលើការគ្រប់គ្រងម៉ាកយីហោ Nokia នៅក្នុងទីផ្សារឡើងវិញ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​Nokia គឺចាប់ផ្តើមមានមុខនៅលើទីផ្សារវិញហើយតាមរយៈវត្តមានរបស់ Nokia WiFi, Smart TV ប៉ុន្តែក្រុមហ៊ុននេះក៏មានអាជ្ញាប័ណ្ណផ្តល់សិទ្ធិដល់ក្រុមហ៊ុន Oppo, Nokia Mobile និងក្រុមហ៊ុនដទៃទៀតផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទីពីរនោះគឺថា ម៉ាកយីហោជាច្រើនរបស់ប្រទសចិនកំពុងគ្របដណ្តប់លើបញ្ជីកំពូលទាំង ១០ ហើយនេះប្រហែលជាមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ។ យីហោដែលមានប្រជាប្រិយជាងគេនោះគឺ WeChat រីឯ Huawei ស្ថិតនៅលំដាប់ទី ៨ ។ យីហោអាមេរិកតែមួយគត់គឺ Fb នៅចំណាត់ថ្នាក់ទី ៥ ហើយយីហោអាល្លឺម៉ង់ Porsche កំពុងស្ថិតនៅលំដាប់ទី ៦៕

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 11257
Yesterday : 17462
This Month : 194427
Last Month : 496099
Total Visitor : 26089581